ខេត្តកណ្តាល៖ សត្វព្រៃជាច្រើនប្រភេទ មានពស់សាំងសឿ ពស់ថ្លាន់ អណ្តើក ត្រូវបានសមត្ថ កិច្ចគយច្រកអន្តរជាតិជ្រៃធំបង្រ្កាបចាប់ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ ខណះក្រុមឈ្មួញបម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាម ។
លោក វូ វណ្ណា ប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្តាលបានប្រាប់នគរដ្រេហ្គនឲ្យដឹងថា បន្ទាប់ពីភ្នាក់ ងារសម្ងាត់បានរាយការណ៍៍ជំវិញការចរាចរណ៍បទល្មើសខាងលើ លោកបានបញ្ជាផ្ទាល់ទៅកាន់សមត្ថ កិច្ចគយនៅច្រក បំពេញភារកិច្ចបង្ក្រាបទើបឈានដល់ចាប់បានក្នុងបទល្មើសជាក់ស្តែង ប្រមូលបាននូវ ប្រភេទពស់សាំងសឿចំនួន៣៣៣គីឡូក្រាម ពស់ថ្លាន់១៦គីឡូក្រាម និងអណ្តើកភ្នំចំនួន៣៦៧គីឡូ ក្រាម ។
លោក វូវណ្ណាបន្តថានេះគឺជាបទល្មើសដ៏ធ្ងន់ធ្ងរ ដែលសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាគយត្រូវតែបំពេញភារ កិច្ចតួនាទៅបង្ក្រាប ទោះជាឈ្មួញក្នុងកម្រិតណាក៏ដោយ ដើម្បីការពារសត្វព្រៃរបស់យើងឲ្យគង់វង្ស ។
លោកបន្តថា កន្លងទៅខាងគយច្រកជ្រៃធំបានបង្ក្រាបចាប់ជាញឹកញាប់ ហើយបទល្មើសនេះបានស្ងាត់ មួយរយះទើបតែនឹងលោតឆត្រមកម្តងទៀត នៅយប់រំលងអធ្រាត្រក៏បង្ក្រាបទាន់ពេលវេលា ៕
ដោយ៖ សុខខេមរា