លោកវរសេនីយ៍ទោ ដេ ម៉ៅ ដឹកនាំកិច្ចប្រជុំបើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងលិខិតបទដ្ឋានផ្សេងៗ ដល់មន្ត្រីជាប់កិច្ចសន្យារដ្ឋបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ទោ ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក តំណាងលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង ទទួលផែនការងារនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក លិខិតបទដ្ឋានផ្សេងៗ កាយវិការបញ្ជាចរាចរណ៍ និងលំហាត់របៀបដល់មន្ត្រីជាប់កិច្ចសន្យារដ្ឋបាលរាជធានីភ្នំពេញ ដែលមានសិក្ខាកាមចូលរួមចំនួន ២៩០នាក់ រយ:ពេល០៥ថ្ងៃ មានចំនួន០៦វគ្គ (ក្នុង០១វគ្គ ចំនួន៥០នាក់​ កាលពីរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ​ ដោយទទួលបានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

កិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោកនាយរងការិយាល័យ ដែលជាគ្រូបង្គោល លោកនាយ-នាយរងផ្នែក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

...

សូមជម្រាបថា​ នៅថ្ងៃនេះដែរ​ លោកឧត្តមសេនីយ៍ត្រី គល់ យី លោកឧត្តមសេនីយ៍ត្រី​ ស៊ុម សុឃីម និងលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង បានដឹកនាំកម្លាំងក្រុមប្រចាំបញ្ជាវេនទី៥ ចូលរួមប្រជុំជួរដើម្បីត្រៀមអន្តរាគមន៍ និងចេញល្បាតការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានកម្លាំងសរុបចំនួន ៩៧នាក់៕ ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print