ចំណងដៃឆ្នាំំថ្មី២០២៣ ដល់ប្រជាពលរដ្ឋ ផ្លូវបេតុង ជិត៥០០ម៉ែត្រ នៅភូមិព្រះក្រញូង ឃុំសម្បត្តិមានជ័យ ត្រូវបានដាក់អោយដំណើរការឆ្លងកាត់

ចែករំលែក៖

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានថ្លែងថា ដើម្បីអបអរសាទរឆ្នាំថ្មី ចំណងដៃថ្មីឆ្នាំំ២០២៣ ផ្លូវបេតុងសសៃដែក សម្រាប់  នៅភូមិព្រះក្រញូង ឃុំសម្បត្តិមានជ័យ ត្រូវបានដាក់អោយដំណើរការសម្រាប់អោយបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរឆ្លងកាត់។

ការថ្លែងបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីលោកអភិបាលស្រុក បានចូលរួមវាយតម្លៃដាក់ឲ្យដំណើរការផ្លូវបេតុងសសៃដែកប្រវែង៤៩០ម៉ែត្រ ទទឹង៤ម៉ែត្រ កំរ៉ាស់០.១៥ម៉ែត្រ និងបើកវេទិកាសាធារណៈ នៅភូមិព្រះក្រញូង ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក មានបងប្អូនប្រជាពលរដ្ឋចំនួន៤ភូមិ មានភូមិ ក្រញូង ភូមិបិតទឹង ភូមិល្បើក និងភូមិត្រពាំងស្គន់ ។

លោកស៊ូម៉ុល  បានបន្តថា សូមអគុណសន្តិភាព បើមិនមានសុខសន្តិភាពក៏មិនមានការអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃនេះ ពិសេសក្នុងថ្ងៃដាក់អោយដំណើរការផ្លូវបេតុងនាថ្ងៃនេះដើម្បីឆ្លើយតប និងជាតម្រូវការ ចាំបាច់របស់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងការធ្វើដំណើរផងដែរ។

លោកបានបន្តថា ក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់លោក សៅសុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ដែលជានិច្ចកាលលោក តែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបានកសាងសមិទ្ធផលនានាជាច្រើន នៅទូទាំងស្រុករមាសហែកផងដែរ។

...

ជាមួយគ្នានេះ លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ
នៅភូមិព្រះក្រញូង ឃុំសម្បត្តិមានជ័យ
នៅពេលទទួលបានសមិទ្ធផលថ្មី ផ្លូវចាក់បេតុងមួយខ្សែនេះហើយសូមចូលរួមថែរក្សាឱ្យបានគង់វង្ស ទុកជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា ពិសេសបានធ្វើការផ្តាំផ្ញើរដល់មន្រ្តី លោកមេឃុំ ស្មៀន លោកនាយប៉ុស្តិ៍ មណ្ឌលសុខភាព និងមេភូមិ ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ ឱ្យបានទាន់ពេលវេលានិងបន្តចូលរួមទៅចាក់វាក់សាំងដូសជំរុញក៏ដូចជាដូសទី៦តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលដើម្បីបង្ការទប់ស្កាត់ជំងឺកូវីត១៩ឆ្លងសាជាថ្មី៕ ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print