ប្រទេសចិន​ កំណត់លំដាប់ថាមពលពិភពលោកថ្មី

ចែករំលែក៖

អន្តរជាតិ​៖​ ការបញ្ជាទិញថាមពលសកលកំពុងត្រូវបានរៀបចំឡើងវិញ ខណៈដែលទំនាក់ទំនងថាមពលកាន់តែស៊ីជម្រៅរវាងចិន និងមជ្ឈិមបូព៌ា បង្ហាញពីការកើនឡើងនៃ petroyuan ដែលអាចប្រកួតប្រជែងនឹងតម្លៃប្រេងឥន្ធនៈ។ នេះបើតាមកាសែត Financial Times បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់សម្តីអ្នកវិភាគ លោក​ Zoltan Pozsar របស់​ធនាគារ Credit Suisse ។

លោក Pozsar បាននិយាយបន្ថែមថា​ ប្រទេសចិន​ បាននិងកំពុងជំរុញការទិញប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) ពីប្រទេសអ៊ីរ៉ង់ ,វេណេស៊ុយអេឡា រុស្ស៊ី និងប្រទេសអាហ្វ្រិកមួយចំនួនដោយប្រើរូបិយប័ណ្ណជាតិរបស់ខ្លួន។

ទោះបីជាយ៉ាងណាក៏ដោយ កិច្ចប្រជុំរបស់លោកប្រធានាធិបតី Xi Jinping ជាមួយរដ្ឋសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) នៅក្នុងខែធ្នូកន្លងទៅនេះ​ បានសម្គាល់ “កំណើតនៃ petroyuan” គាត់បាននិយាយនៅក្នុងកំណត់ត្រាមួយទៅកាន់អតិថិជន។

សូមជម្រាបថា​ នៅក្នុងកិច្ចប្រជុំកំពូល មេដឹកនាំចិន​ បានបញ្ជាក់ថា ទីក្រុងប៉េកាំង​ បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការទិញថាមពលជាប្រាក់យន់ជំនួសឱ្យប្រាក់ដុល្លារអាមេរិកជាមួយបណ្តាប្រទេស GCC៕ដោយ​៖ស​ តារា​

ប្រភព​៖​ RT

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print