ប្រទេសមួយបានលុបចោល ជើងហោះហើរក្នុងស្រុកទាំងអស់ ដោយសារតែមិនមានប្រេងឥន្ធនៈ

ចែករំលែក៖

អ្នកដំណើរតាមក្រុមហ៊ុន អាកាសចរណ៍រាប់ពាន់នាក់ នៅទូទាំងប្រទេស ប៉ាពួញូហ្គីណេ ត្រូវបានលុបចោល បន្ទាប់ពីអ្នកផ្គត់ផ្គង់តែមួយគត់ នៃផលិតផលប្រេង ទៅឱ្យក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសនេះ បានបញ្ឈប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ។

យោងតាមកាសែត The Guardian ក្រុមហ៊ុនអាកាសចរណ៍ធំបំផុត របស់ប៉ាពួញូហ្គីណេ – Air Niugini – ត្រូវលុបចោលជើងហោះហើរក្នុងស្រុកទាំងអស់ចាប់ពីថ្ងៃទី ៥ ខែមករា បន្ទាប់ពីក្រុមហ៊ុន Puma Energy ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈ តែមួយគត់របស់ប្រទេសបានបញ្ឈប់ការផ្គត់ផ្គង់ ប្រេងឥន្ធនៈ Jet A1 ដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Puma Energy បាននិយាយថា ខ្លួនមិនមានការផ្គត់ផ្គង់គ្រប់គ្រាន់ទេ ដោយសារតែធនាគារកណ្តាល Papua New Guinea ខ្វះខាតរូបិយប័ណ្ណបរទេស ដើម្បីទិញប្រេងឥន្ធនៈ នៅក្នុងទីផ្សារអន្តរជាតិ។
បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ធំៗ ជាច្រើនត្រូវលុបចោលជើងហោះហើរ នៅថ្ងៃទី ៥ ខែមករា ភាពចលាចលបានផ្ទុះឡើងនៅអាកាសយានដ្ឋាន ក្នុងស្រុកក្នុងរដ្ឋធានី Port Moresby ។ អ្នកដំណើររាប់រយនាក់ ដែលជើងហោះហើរត្រូវបានលុបចោលនៅអាកាសយានដ្ឋានអន្តរជាតិ Jacksons ក្នុងរដ្ឋធានីបានស្នើសុំឱ្យរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រី James Marape អន្តរាគមន៍ដោះស្រាយបញ្ហានេះ។លោក Simdei Kamgu ជាភ្ញៀវទេសចរណ៍ទៅកាន់ខេត្ត Kiunga ភាគខាងលិចរបស់ប្រទេសបាននិយាយថា “ជីវិតរបស់យើងកំពុងរងផលប៉ះពាល់ភ្លាមៗបន្ទាប់ពីឆ្នាំថ្មី”
នាយករដ្ឋមន្ត្រី Marape បានប្រកាសថា វិបត្តិបច្ចុប្បន្នបានក្លាយជាបញ្ហាសន្តិសុខជាតិ ហើយបានស្នើឱ្យធនាគារកណ្តាល និងក្រុមហ៊ុន Puma Energy រកដំណោះស្រាយ៕

...

រូប​ថត​ :​ Alamy

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print