ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញគ្រួសារ និងអនាគតអ្នក ! ខណៈដែលជនសង្ស័យចំនួន៣៨នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៧ករណីទូទាំងប្រទេស កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ ។
ជាក់ស្ដែងក្នុងចំណោមជនសង្ស័យទាំងចំនួន៣៨នាក់ រួមមាន៖ជួញដូរ ៩រណី ឃាត់មនុស្ស ១៤នាក់ ,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់មនុស្ស ៩នាក់(ស្រី ១នាក់) , បើកបរក្រោមឥទ្ឋិពល ១ករណី ឃាត់មនុស្ស ៣នាក់ និងប្រើប្រាស់ ៣ករណី ឃាត់មនុស្ស ១២នាក់ ។
ដោយឡែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៥ ខែមករា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ១១,៧២ក្រាម និង៨កញ្ចប់តូច ។ មេតំហ្វេតាមីន(Wy) ស្មេីនិង ០,២៧ក្រាម ។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលមាន ១០អង្គភាពបានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលមានចំនួន ១០អង្គភាព មានដូចខាងក្រោម៖
១ / កម្លាំងនគរបាលខេត្តបាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ០,២៤ក្រាម។
២ / កម្លាំងនគរបាលខេត្តកំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៨,០០ក្រាម។
៣ / កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១,៧៥ក្រាម។
៤ / កម្លាំងនគរបាលខេត្តពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៥ / កម្លាំងនគរបាលខេត្តកណ្តាល៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៦៩ក្រាម និងWy ០,២៧ក្រាម។
៦ / កម្លាំងនគរបាលខេត្តមណ្ឌលគិរី៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៩ក្រាម។
៧ / កម្លាំងនគរបាលខេត្តព្រៃវែង៖ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ៣នាក់។
៨ / កម្លាំងនគរបាលខេត្តរតនគិរី៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៧៥ក្រាម និង៨កញ្ចប់តូច។
៩ / កម្លាំងនគរបាលខេត្តសៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់។
១០ / កម្លាំងនគរបាលខេត្តត្បូងឃ្មុំ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ៕ ដោយ៖សហការី