លោក ហ៊ុនម៉ានី ដឹកនាំប្រតិភូ(ស.ស.យ.ក) គោរពវិញ្ញាណក្ខ័ន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងរបបយង់ឃ្នង ៣ ឆ្នាំ ៨ខែ ២០ថ្ងៃ

ចែករំលែក៖

ភ្នំពេញ : ថ្ងៃនេះ ក៏ដូចជារៀងរាល់ឆ្នាំ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា តែងមកជួបជុំគ្នានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដើម្បីរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងរបបយង់ឃ្នង ៣ ឆ្នាំ ៨ខែ ២០ថ្ងៃ។ នេះជាថ្លែងរបស់ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ។

លោក ហ៊ុនម៉ានី បានមានប្រសាសន៍លើកឡើងថា, ទោះបីពួកយើងបានរស់នៅសុខសាន្តក្នុងសន្តិភាព ភាពសំបូរសប្បាយនាពេលបច្ចុប្បន្ន តែយើងមិនបានភ្លេច ហើយនឹងមិនបំភ្លេចអ្វី ដែលជាសោកនាដកម្ម និងដែលប្រទេសជាតិដ៏កំសត់ របស់យើងបានឆ្លងកាត់នោះដែរ។ លោករម្លឹកថា, ស្មារតីនៃការចងចាំ និងភាពឈឺចាប់ក្នុងអតីតកាល បានបង្រៀនយើងអំពីប្រវត្តិសាស្រ្តដែលត្រូវធ្វើការកត់សម្គាល់ ដើម្បីមិនឱ្យកើតឡើងសារជាថ្មី។ មេរៀននេះក៏បានឆ្លុះបញ្ចាំងពីស្មារតីនៃក្តីសង្ឃឹមមួយ ដែលបានប្រែក្លាយទៅជាកម្លាំងដ៏មហិមាក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ រហូតបានជ័យជម្នះក្នុងថ្ងៃ ៧ មករា ១៩៧៩។ #បំភ្លេចម្តេចបាន #អរគុណសន្តិភាព ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print