អន្តរជាតិ៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃពុធសប្ដាហ៍នេះថា៖ ហាង McDonald’s អាចនឹងចាកចេញពីអតីតសហភាពសូវៀតនៃប្រទេសកាហ្សាក់ស្ថានក្នុងពេលឆាប់ៗនេះ ដោយសារការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
ប្រទេសអាស៊ីកណ្តាលមិនបានចូលរួមជាមួយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការហ៊ុមព័ទ្ធទីក្រុងមូស្គូជុំវិញជម្លោះនៅអ៊ុយក្រែននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ខ្សែចង្វាក់អាហាររហ័សរបស់អាមេរិក តាមសេចក្តីរាយការណ៍បានហាមប្រាមអ្នកទិញសិទ្ធិផ្តាច់មុខរបស់ខ្លួននៅក្នុងប្រទេសកាហ្សាក់ស្ថានពីការទិញសាច់គោក្លាសេពីប្រទេសរុស្ស៊ី។
ម្ចាស់សិទ្ធិផ្តាច់មុខ លោក TOO Food Solutions KZ បានផ្អាកប្រតិបត្តិការនៅភោជនីយដ្ឋានចំនួន ២៤កន្លែងក្នុងខែវិច្ឆិកា ឆ្នាំ២០២២ដោយលើកឡើងពីបញ្ហាផ្គត់ផ្គង់។
យោងតាមប្រភពរបស់សារព័ត៌មាន Bloomberg បានឱ្យដឹងទៀតថា ការនាំចូលសាច់ពីអឺរ៉ុបនឹងចំណាយច្រើនហួសហេតុ សម្រាប់ហាង McDonald’s នឹងមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ។ ដូចគ្នាដែរ ក៏មិនអាចរកប្រភពសាច់ក្នុងស្រុកបានទេ ដោយសារមូលហេតុដែលមិនត្រូវបានបញ្ជាក់៕ដោយ៖ស តារា
ប្រភព៖RT