រាជរដ្ឋាភិបាលកំណត់ចំនួនគណៈអភិបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី នៃខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ

ចែករំលែក៖

ភ្នំពេញ : ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានកំណត់ចំនួនគណៈអភិបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី នៃខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ។ នេះបើយោងតាម អនុក្រឹត្យ ស្ដីពី ការកំណត់ចំនួនគណៈអភិបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី នៃខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣។
រាជរដ្ឋាភិបាលសម្រេច : ត្រូវបានកំណត់ចំនួនគណៈអភិបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មីនៃខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ដោយអនុលោមតាមមាត្រា ១៤០ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចខាងក្រោម៖
-ខេត្តកណ្តាល
១-ក្រុង អរិយក្សត្រ មានចំនួន អភិបាល ៧នាក់
២-ក្រុង សំពៅពូន មានចំនួន អភិបាល ៧នាក់
-ខេត្តកំពង់ស្ពឺ
១-ក្រុង ឧដុង្គម៉ែជ័យ មានចំនួន អភិបាល ៧នាក់
២-ស្រុក សាមគ្គីមុនីជ័យ មានចំនួន អភិបាល ៧នាក់
-ខេត្តក្រចេះ
១-ស្រុក អូរគ្រៀងសែនជ័យ មានចំនួន អភិបាល ៧នាក់។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print