អតីតម្ចាស់ខ្សែក្រវាត់ពិភពលោកទម្ងន់យក្ស Muhammad Aliបានទទួលមរណភាពហើយនៅក្នុងវ័យ៧៤ឆ្នាំដោយសារតែជំងឺផ្លូវដង្ហើម។
Muhammad Ali ធ្លាប់ជាកីឡាករល្បី ល្បាញមួយរូបដែលពិភពលោកធ្លាប់បានស្គាល់។ គាត់បានលាចាកលោកនៅមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក។ ចំណែកពិធីបុណ្យសពនឹងធ្វើនៅស្រុកកំណើតរបស់គាត់ក្នុងទីក្រុង Louisville រដ្ឋ Kentucky។
Muhammad Ali ចាប់ផ្តើមល្បីឈ្មោះក្រោយឈ្នះមេដាយមាសទម្ងន់ធ្ងន់មធ្យម ក្នុងកម្មវិធីកីឡាអូឡាំពិកនៅក្នុងទីក្រុងរ៉ូមប្រទេសអីុតាលី។ បន្ទាប់មកកីឡាករប្រដាល់សញ្ជាតិអាមេរិករូបនេះបានយកឈ្នះលើ កីឡាករ Sonny Liston នៅក្នុងឆ្នាំ១៩៦៤ឈ្នះខ្សែក្រវាត់ពិភពលោកជាលើកដំបូង។
គាត់បានចូលនិវត្តន៏នៅក្នុងឆ្នាំ១៩៩៨ ដោយមានកំណត់ត្រាប្រដាល់ឈ្នះ៥៦ដងក្នុងចំណោម៦១ប្រកួត ៕
ដោយ៖ សីលា
...