ប្រសាសន៍សំខាន់ៗ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ថ្លែងក្នុងឱកាសប្រារព្ឋខួបលើកទី៤៤​ «ទិវាជ័យជម្នះ៧មករា​»​(៧មករា១៩៧៩-៧មករា២០២៣)

ចែករំលែក៖

 

ភ្នំពេញ​៖​ ថ្លែងក្នុងឱកាសប្រារព្ឋខួបលើកទី៤៤«ទិវាជ័យជម្នះ​៧មករា»​(៧មករា១៩៧៩-៧មករា២០២៣) ដែលបានប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្យ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែង​ថា៖​ ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់ប្រជាជនខ្មែរគ្រប់រូប ហើយប្រសិនបើមិនមានថ្ងៃ៧មករា ឆ្នាំ១៩៧៩ទេ​ គឺពុំមានវត្តមានថ្ងៃនេះឡើយ ដូច្នេះបងប្អូនជនរួមជាតិទាំងអស់ ត្រូវតែការពារនូវ«ទិវា៧មករា»នេះ ដោយមិនត្រូវបណ្តែតបណ្តោយឲ្យជនអគតិណាបំផ្លិតបំផ្លាញបាននោះ ឡើយ។

​សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ខួបនៃទិវាជ័យជម្នះ ៧មករា នៅឆ្នាំនេះ ប្រារព្ធឡើងក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលធំៗថ្មីទៀតលើគ្រប់វិស័យ បន្ទាប់ពីបានងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិជំងឺកូវីដ-១៩ ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ជាមួយនឹងការលេចត្រដែតឡើងនូវកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិជាដើមនោះ។

ជាមួយគ្នានេះ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានមានប្រសាសន៍សំខាន់ៗ​ មានដូចខាងក្រោម​៖

-សម្តេចតេជោ ហ៊ុន សែន​ ថ្លែង​ថា​ ខួបនៃទិវាជ័យជម្នះ ៧មករា នៅឆ្នាំនេះ ប្រារព្ធឡើងក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលធំៗថ្មីទៀតលើគ្រប់វិស័យ បន្ទាប់ពីបានងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិជំងឺកូវីដ-១៩ ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ជាមួយនឹងការលេចត្រដែតឡើងនូវកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។

-សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា​ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,៥% ក្នុងឆ្នាំ២០២២ និងត្រូវបានព្យាករណ៍ថានឹងសម្រេច បានកំណើន ៦,៦% នៅឆ្នាំ២០២៣។ ព្រមជាមួយនេះ ជីវភាពប្រជាជនរក្សាបានភាពនឹងន ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះដែលរងឥទ្ធិពលខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ រួមទាំងប្រជាជនងាយរងហានិភ័យពីសម្ពាធនៃការឡើងថ្លៃទំនិញជាសាកល និងប្រជាជនរងគ្រោះដោយទឹកជំនន់ តាមរយៈការអនុវត្តកម្មវិធី និងវិធានការអន្តរាគមន៍សង្គមកិច្ចនានាបានទាន់ពេល។

-សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា​ ខួបនៃទិវាជ័យជម្នះ ៧មករា នៅឆ្នាំនេះ ប្រារព្ធឡើងក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលធំៗថ្មីទៀតលើគ្រប់វិស័យ បន្ទាប់ពីបានងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិជំងឺកូវីដ-១៩ ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ជាមួយនឹងការលេចត្រដែតឡើងនូវកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។

-សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា​ នៅក្នុងឆ្នាំ២០២២ ដែលទើបតែកន្លងផុតទៅនេះ កម្ពុជាបានសម្រេចសមិទ្ធផលថ្មីៗទៀតលើមាគ៌ានៃការអភិវឌ្ឍរបស់ខ្លួន ទោះបីជំងឺកូវីដ-១៩ មិនទាន់ត្រូវបានលប់បំបាត់ទាំងស្រុង និងត្រូវទទួលរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិក្តី។ សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន ត្រូវបានការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល។ ពាក្យស្លោក «អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ» បានលាន់រន្ទឺពាសពេញប្រទេស និងបានក្លាយជាស្មារតីនៃសង្គមជាតិដ៏ខ្លាំងក្លារស់រវើកនៅក្នុងដំណើរកសាង និងការពារមាតុភូមិ។ បើយើងរក្សាសន្តិភាពមិនបាន យើងពិតជាមិនអាចទទួលសមិទ្ធផលគ្រប់យ៉ាងនៅថ្ងៃនេះបានឡើយ។

-សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា​ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី និងមន្រ្តីគ្រប់លំដាប់ថ្នាក់ បន្តខិតខំដោះស្រាយសំណូមពររបស់ប្រជាជននៅមូលដ្ឋាន ពង្រឹងសុវត្ថិភាពភូមិ-ឃុំ-សង្កាត់ ពង្រីកស្ថានភាពអំណោយផលដល់ការប្រកបរបររកស៊ីរបស់ប្រជាពលរដ្ឋ និងជំរុញការអនុវត្តកម្មវិធី និងវិធានការអន្តរាគមន៍សង្គមកិច្ចនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញឲ្យបានល្អ ដើម្បីធានារក្សាលំនឹងជីវភាព និងបង្កើនឱកាសសម្រាប់ការលើកស្ទួយជីវភាពរបស់ប្រជាជន។

-សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ត្រូវរួមគ្នាពូនជ្រុំថែរក្សា និងការពារនូវ«ទិវា៧មករា» ឱ្យខាងតែបាន ខណៈថ្ងៃ៧មករានេះហើយ បាននាំដែនដីមរណៈរបស់កម្ពុជា ឱ្យក្លាយទៅជាដែនដីដ៏ស្រស់ ត្រកាលឡើងវិញរហូតដល់សព្វថ្ងៃនេះ។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានព្រមានយ៉ាងដាច់ណាត់ថា នឹងធ្វើការកំចាត់ចោលរាល់គណបក្សនយោបាយ ឬបុគ្គលណាដែលជាប់ពាក់ព័ន្ធនឹងជនជ្រុល និយមក្បត់ជាតិបីជំនាន់ ដោយបច្ចុប្បន្នកំពុងរត់ចោលស្រុក ខណៈក្រុមក្បត់ជាតិទាំងនេះហើយបានកំពុង ព្យាយាមម្តងហើយម្តងទៀតក្នុងការបំផ្លិតបំផ្លាញសុខសន្តិភាពនៅកម្ពុជា ដែលកំពុងមានសព្វថ្ងៃនេះ។

-សម្តេច តេជោ ហ៊ុន សែន បានប្រកាសថា មិនត្រូវលើកលែងឱ្យក្រុមពួកជ្រុលនិយមក្បត់ជាតិ ដែលប៉ុនប៉ង សកម្មភាពណាមួយ ធ្វើឱ្យកម្ពុជាមានភាពវឹកវរនោះទេ ហើយអ្នកណា ឬបក្សណាក៏ដោយឱ្យតែដឹងថា ផ្សំគំ និតជាមួយក្រុមក្បត់ជាតិ និងជ្រុលនិយមទាំងនោះនឹងត្រូវតែកំចាត់ចោលភ្លាមៗគ្មានការអនុគ្រោះនោះឡើយ។

នាឱកាស​នោះ​ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា៖ កម្ពុជាប្រកាន់ខ្ជាប់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់ បទដ្ឋាន ព្រមទាំងគោលការណ៍ទាំងឡាយដែលត្រូវបានទទួលស្គាល់ជាសាកល ហើយជំទាស់ដាច់ខាតចំពោះការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងដោយកម្លាំងប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយ។ ចំពោះបញ្ហាសង្គ្រាម និងសន្តិភាព ឆ្លងកាត់ប្រវត្តិសាស្រ្តដ៏ជូរចត់ដែលកម្ពុជាបានជួបរួចមកហើយនោះ យើងយល់ថាសង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ មានតែការដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការសន្ទនា និងពិគ្រោះយោបល់ប៉ុណ្ណោះ ទើបអាចសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាពបាន។

សូមរំលឹកថា៖​ ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ គឺជាទិវាមហាជ័យជំនះរបស់ប្រជាជនកម្ពុជាលើបនប្រល័យពូជសាសន៍ ប៉ុល ពត។ កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មីគឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ប្រជាជនកម្ពុជា បានប្រសិទ្ធនាមថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ថាជាថ្ងៃកំណើតទី២របស់ខ្លួន ហើយកំណត់នូវគោលជំហរយ៉ាងច្បាស់ថា «បើគ្មានថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ »។ លើមូលដ្ឋាននៃការពង្រីកជ័យជំនះ ៧ មករា ឆ្ពោះទៅមុខឥតឈប់ឈរ សាធារណរដ្ឋប្រជាមានិតុកម្ពុជា ដែលជាតំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនកម្ពុជាសម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រចំនួ៤គឺ៖

ទី១- បានរំដោះប្រជាជនកម្ពុជាពីរបប ប៉ុល ពត ដ៏សែនមហាឃោឃៅ យង់ឃ្នង និងទប់ស្កាត់របបអន្យតិរ្ថិយនេះមិនឲ្យវិលត្រឡប់មកកម្ពជាជាលើកទី២។

ទី២- បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពទាំងអស់ ដែលសិទ្ធិសេរីភាពទាំងនោះត្រូវបានបន ប៉ុល ពត កំចាត់បង់ក្នុងរបប ៣ ឆ្នាំ ៨ ខែ ២០ថ្ងៃរបស់ពួកវាទៅហើយ។

ទី៣- បានស្តារ និងកសាងខឿនសេដ្ឋកិច្ចជាតិ ឲ្យមានស្ថេរភាពជាបណ្តើរៗតាំងពីពេលនោះមក។

...

ទី៤- បានធ្វើជាកម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងជាកម្លាំងមិនអាចខ្វះបាន ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងទីកុ្រងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១៕ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print