រថយន្តកុងតឺន័របុកម៉ូតូពីក្រោយរួចកិនពីលើបណ្តាលឱ្យបុរសម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈកំពុងបើកម៉ូតូត្រូវរថយន្តកុងតឺន័រមកពីក្រោយបុកយ៉ាងពេញទំហឹង រួចកិនពីលើចំក្បាល ចំណែកឯរថយន្តបង្កបើករត់អូសម៉ូតូជាប់នៅខាងក្រោមរួចអ្នកបើកបរទុករថយន្តចោលគេចខ្លួនបាត់ស្រមោលទៅ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៧ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះយឹម អាត អាយុជាង៣០ឆ្នាំ ជាកម្មករសំណង់ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខង-8901-ភព1 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីកើតទៅលិច ខណៈបើកមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកុងតឺន័រ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1831 ធ្វើដំណើរស្របទិសគ្នាពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនបានជ្រុលចង្កូតទៅបុកម៉ូតូពីក្រោយពេញទំហឹង រួចកិនពីលើបុរសរងគ្រោះចំក្បាលបណ្តាលឱ្យស្លាប់នៅនឹងកន្លែង។ ចំណែករថយន្តបង្កបន្តល្បឿនបើករត់ទៅមុខទាំងម៉ូតូអូសជាប់នៅពីក្រោមជាច្រើនម៉ែត្រ ទើបកម្លាំងសមត្ថកិច្ចប្រដេញតាមពីក្រោយឃាត់បានតែរថយន្ត ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។

...

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកលៀប បានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែង ធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ រីឯសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print