ព្រឹកមុិញ ! លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចថៃ ចុះមកទស្សនកិច្ចច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ : កងកម្លាំងនគរបាល នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ អញ្ជើញចូលរួមទទួលបដិសណ្ឋារកិច្ច លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចថៃ ។

សូមបញ្ជាក់ថា, ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ នាព្រឹកថ្ងៃអាទិត្យ ២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ កងកម្លាំងនគរបាល នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ អញ្ជើញចូលរួមទទួលបដិសណ្ឋារកិច្ច លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចថៃ និងសហការី ដែលបានអញ្ជើញមកទស្សនកិច្ចលើស្ពានមិត្តភាពកម្ពុជា-ថៃ និងការបើកដំណើរបណ្តោះអាសន្នអោយរថយន្តដឹកទំនិញឆ្លងកាត់ចេញ-ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ។
សូមរំលឹកថា ថ្នល់ ស្ពានឆ្លងអូរព្រំដែន ច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ត្រូវបានសាងសង់រួចរាល់ខាង​ទឹកដីថៃ តាំងពីឆ្នាំ២០១៨មកម្ល៉េះ។ ខាងទឹកដីកម្ពុជា បានសាងសង់ផ្លូវតភ្ជាប់ពីគល់ស្ពានមករង្វង់មូល​ផ្លូវជាតិលេខ៥​បំបែកនឹងផ្លូវជាតិលេខ៥៨ នាភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ។ ច្រកនេះ ក៏ត្រូវ​​បាន​សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងលោកឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃ​បានអញ្ជើញចាក់បេតុងតភ្ជាប់បេតុងតំណ​ស្ពាន ជានិមិត្តតភ្ជាប់គ្នានៃច្រកព្រំដែនសេដ្ឋកិច្ចថ្មីនៃយុទ្ធសាស្ត្ររបស់​គោលយោបាយសេដ្ឋកិច្ចមេគង្គ-អឺរ៉ាវ៉ាឌី របស់កម្ពុជា ថៃ ភូមា ឡាវមួយនេះ រួចហើយដែរ និងបានដំណើរការបណ្តើរៗ ដើម្បីជាសេដ្ឋកិច្ចនៃប្រទេសទាំង២ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print