ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នាបីនាក់ជិះម៉ូតូ២គ្រឿងបានធ្វេីសកម្មភាពឆក់យកទូរសព្ទ័ដៃពីជនជាតិចិនពីរនាក់ដែលកំពុងធ្វេីដំណេីរតាមឡំប្រឺតាបានសម្រេច រួចជិះរត់គេចខ្លួនបាត់ទៅ បង្កឱ្យមានការភ្ញាក់ផ្អេីលនៅវេលាម៉ោង១២និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ទោ អុឹង សុភ័គ អធិការរង នៃអធិការខណ្ឌទួលគោក បានឲ្យដឹងថា ក្រោយពីបានទទួលដំណឹងថា មានករណី ជនសង្ស័យ ១ក្រុម បានធ្វេីសកម្មភាព ឆក់ទូរសព្ទ័ដៃ ម៉ាក IPhone 12 ពីជនជាតិចិនពីនាក់ដែល កំពុងតែធ្វេីដំណេីរតាមម៉ូតូកង់បីឥណ្ឌា បានសម្រេចរួចជិះរត់គេចខ្លួនទៅបាត់ស្រមោល ។ ភ្លាមៗនោះលោកបាន ចុះដឹកនាំកម្លាំងផ្ទាល់ ឆែកមេីលតាមកាំមេរ៉ា សុវត្ថិភាព ល្បាតពួនស្ទាក់ និងបានកំណត់មុខសញ្ញា ឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យ បន្តបន្ទាប់រហូតបានបីនាក់ ក្នុងនោះម្នាក់ជាអ្នក ធ្វេីសកម្មភាព ឆក់ និង ពីរអ្នកទៀតជាអ្នកបិទគូទ រួចបាននាំខ្លួនទៅអធិការនគរបាលខណ្ឌទួលគោក ដេីម្បីសួរនាំ និង កសាងសុំណំរឿង ចាត់ការតាមនិតិវិធីបន្ត ។
គួរបញ្ជាក់ផងដែរថា៖ ការបេីកប្រតិបត្តិការណ៍ខាងលេីនេះ គឺប្រេីរយះពេលមិនដល់មួយម៉ោងផង កម្លាំងសមត្ថកិច្ច ក៏បានបំបែកសំបុកក្រុមចោរឆក់ យ៉ាងសកម្ម បានជាបន្តបន្ទាប់នៅម្ដុំផ្លូវរទេះភ្លេីង ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជាធានីភ្នំពេញ ។
លោកអធិការរង បានបន្តទៀតថា៖ លោកនិងខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាពនៅការ អនុវត្ត ភូមិ ឃុំ មានសុវត្ថិភាព គ្មាន ចោរលួច ចោរឆក់ ចោរប្លន់ នៅក្នុងមូលដ្ឋានទៀតទេ មានប៉ុន្មាន គឺបង្រ្កាបប៉ុណ្ណឹង ៕