បុរសម្នាក់បានស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យក្រោយពីត្រូវរថយន្តស៊េរីទំនើបបើកបរក្នុងល្បឿនលឿនបុកម៉ូតូធុនធំពីក្រោយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពីពេលកំពុងជិះម៉ូតូម្នាក់ឯងតាមផ្លូវត្រូវបានរថយន្តស៊េរីទំនើបបើកលឿនបុកពីក្រោយពេញទំហឹង។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ស្ពឺដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី០៩ខែមករាឆ្នាំ២០២៣នេះបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នៅលើផ្លូវលេខ១៤៣ ត្រង់ចំណុចភូមិទន្លាប់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលចរាចរណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្ត០១គ្រឿងម៉ាក TOYOTA CAMRY ស៊េរីឆ្នាំ២០០៧ ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AE-7756 មិនស្គាល់អត្តសញ្ញាណ និងអាសយដ្ឋានអ្នកបើកបរនោះទេ (បានចតរថយន្តទុកចោលហើយរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ) បើកបរតាមបណ្តោយផ្លូវលេខ១៤៣ក្នុងទិសដៅពីទិសខាងជើងទៅទិសខាងត្បូង លុះមកដល់ចំណុចខាងលើបានបុកពីក្រោយម៉ូតូ០១គ្រឿងម៉ាក HONDA CB ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ សោម រតនា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិទន្លាប់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុនគរបាលជំនាញបានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ ហើយបានប្រគល់សពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងទាំង០២គ្រឿងនគរបាលជំនាញយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្គុះរង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print