មនុស្ស៩នាក់ត្រូវបានចាប់ខ្លួន ស្របពេលដែលប៉ូលីសក្រុងប៉េកាំងបិទទ្វាររោចក្រដែលបានផលិតទូរស័ព្ទទំនើប iPhones ក្លែងក្លាយ ជាង៤១០០០គ្រឿង ដែលមានតម្លៃប្រមាណជា ១៩លានដុល្លារសហរដ្ឋអាមេរិក ឬ ១២០លានយាន់។
ប៉ូលីសក្រុងប៉េកាំងបាននិយាយថា ការសើុបអង្កេតរបស់ពួកគេបានចាប់ផ្តើមឡើងបន្ទាប់ពីទទួលបានព័ត៌មានពីអាជ្ញាធររបស់សហរដ្ឋអាមេរិកដែលបានរឹបអូសយកទូរស័ព្ទក្លែងក្លាយ។
ព័ត៌មានលម្អិតត្រូវបានលម្លាយតាមបណ្តាញបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យ ដោយការិយាល័យសុវត្ថិភាពសាធារណៈ ក្នុងក្រុងប៉េកាំង។
ក្រុមផលិតទូរស័ព្ទ iPhone ក្លែងក្លាយនេះត្រូវបានបង្កើតឡើងដោយបុរសអាយុ៤១ ដែលមានត្រកូល Yu និងភរិយាអាយុ៤០ឆ្នាំ ត្រកូល Xie ទាំងពីរនាក់ប្តីប្រពន្ធសុទ្ធតែមកពីទីក្រុងផលិតផលិតផលនៅភាគខាងត្បូងនៃទីក្រុងសិនចិន។ ពួកគេត្រូវបានចោទប្រកាន់ពីបទចាប់ដំណើរការរោងចក្រនៅក្រុងប៉េងកាំងដែលមានខ្សែសង្វាក់ផលិតកម្ម៦នៅខែមករា នេះបើតាមប្រភពពីការិយាល័យ។
ពួកគេបានជួលកម្មកររាប់រយនាក់ដើម្បីតំឡើងគ្រឿងបណ្តុំជជុះដើម្បីផលិតជាទូរស័ព្ទដៃ iPhone សម្រាប់ធ្វើការនាំចេញ។
ទីតាំងគោលដៅសម្រាប់ការបញ្ជូនទូរស័ព្ទដៃ iPhone ក្លែងក្លាយ ក៏ដូចជាចំនួនសរុបដែលបានផលិតនៅមិនទាន់បានដឹងនៅឡើយ។
ប្រភព៖ Reuters