លោក​ ជ័យ​ ចាប​ ៖​ ហាត់​កីឡា​ប្រយុទ្ធ​ដើម្បី​ការពារ​ខ្លួន​ ប៉ុន្ដែ​គ្រប់​បញ្ហា​ដែល​កើតឡើង​ត្រុ​វ​ដោះស្រាយ​ដោយ​សន្ដិវិធី

ចែករំលែក៖

​ភ្នំពេញ​ ៖​ ថ្លែង​នៅ​ក្នុង​កម្មវិធី​បិទ​ការ​ ប្រកួត​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៥​ របស់​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា​ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​ អូ​ឡាំ​ពិ​ក​កម្ពុជា​កន្លង​ទៅ​ លោក​ជ័យ​ ចាប​ ទីប្រឹក្សា​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ ណា​ចក្រ​កម្ពុជា​ និង​ជាទី​ប្រឹក្សា​សម្ដេច​ ចៅ​ហ្វា​វាំង​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ ក្រសួងព្រះបរមរាជវាំង​និង​ជា​ប្រធាន​ សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា​បាន​ លើក​ឡើង​ថា​ ហាត់​កីឡា​ដើម្បី​សុខភាព​ និង​ទុក​គ្រាន់​ការពារ​ខ្លួន​ឬ​ក៏​ការពារ​បង​ ប្អូន​មិត្ដភក្ដិ​ ប៉ុន្ដែ​គ្រប់​បញ្ហា​ដែល​កើត​ ឡើង​យើង​ត្រុ​វ​ដោះស្រាយ​ដោយ​សន្ដិវិធី​ចៀសវាង​ការ​ប្រើ​អំពើ​ហិង្សា​ ។​ ​

លោក​ ជ័យ​ ចាប​ បន្ដ​ទៀត​ថា​ កីឡាករ​ កីឡាការិនី​តុង​ហ្គី​ល​ម៉ូ​ដូ​ទាំងអស់​ហាត់​ ដើម្បី​សុខភាព​មិនមែន​សម្រាប់​យក​ទៅ​បង្ក​បញ្ហា​វាយតប់​ឬ​ធ្វើ​ជា​បងធំ​បង​តូច​ នោះ​ទេ​ ប៉ុន្ដែ​យើង​អាច​ការពារ​ខ្លួន​បាន​ ប្រសិនបើ​មាន​នរណា​ម្នាក់​មាន​បំណង​ ចង់​ធ្វើបាប​យើង​ដោយ​ប្រការ​ណាមួយ​ ។​

​ទន្ទឹម​នឹង​ការ​ប្រើប្រាស់​ក្បាច់គុន​តុង​ហ្គី​ល​ម៉ូ​ដូ​ទៅ​លើ​ជន​ដែល​បាន​ប្រព្រឹត្ដ​ ខុស​មក​លើ​រូបយើង​គ្រប់​គ្នា​ត្រុ​វ​ព្យា​ យាម​ដោះស្រាយ​បញ្ហា​ខាងលើ​ដោយ​ សន្ដិវិធី​ជា​មុន​សិន​ចៀសវាង​ប្រើ​អំពើ​ ហិង្សា​នាំ​ឱ្យ​ខុស​ទៅ​នឹង​ច្បាប់​ប្រទេស​ ជាតិ​ឈាន​ទៅ​ជាប់​ទោសទណ្ឌ​ ។​

​លោក​ ចំរើន​ សុផល​ អគ្គលេខាធិការ​ សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​បានឱ្យ​ដឹង​ថា​ ចំពោះ​កម្មវិធី​ប្រកួត​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៥​ របស់​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា​មាន​ កីឡាករ​ កីឡាការិនី​សរុប​៦៣​នាក់​ ក្នុង​នោះ​មាន​កីឡាការិនី​ ចំនួន​១៦​នាក់​ ។​

​លោក​បាន​បន្ដ​ថា​ ចំពោះ​វិញ្ញាសា​ ប្រកួត​បាន​ចែក​ចេញ​ជា​៣​មាន​ដូច​ជា​ ប្រកួត​មេ​គុន​សម្ដែង​តាម​ចង្វាក់ភ្លេង​,​ ប្រកួត​វិញ្ញាសា​ផ្នែក​ប្រយុទ្ធ​បុរស​មាន​ ៣​ប្រភេទ​ទម្ងន់​គឺ​ទម្ងន់​៥៥​គីឡូក្រាម​ មាន​កីឡាករ​២១​នាក់​,​ ៦០​គីឡូក្រាម​ មាន​កីឡាករ​៥​នាក់​និង​ទម្ងន់​៦៥​គីឡូ​ ក្រាម​មាន​កីឡាករ​៩​នាក់​។​ រីឯ​វិញ្ញាសា​ ប្រយុទ្ធ​ផ្នែក​នារី​មាន​២​ប្រភេទ​ទម្ងន់​ គឺ​ទម្ងន់​៤៥​គីឡូក្រាម​មាន​កីឡាការិនី​៤​ នាក់​និង​ទម្ងន់​៥០​គីឡូក្រាម​មាន​កីឡា​ ការិនី​៤​នាក់​ ។​

​ចំណាត់ថ្នាក់​លេខ​១​វិញ្ញាសា​ប្រយុទ្ធ​ ផ្នែក​នារី​ប្រភេទ​ទម្ងន់​៥០​គីឡូក្រាម​បាន​ទៅ​លើ​កីឡាការិនី​ សេង​ គឹ​ម​ឈួ​ន​ ទទួល​ បាន​មេដាយមាស​១​គ្រឿង​,​ ចំណាត់​លេខ​ ២​បាន​ទៅ​លើ​កីឡាការិនី​ សយ​ សុភាព​ ទទួល​បាន​មេដាយ​ប្រាក់​១​គ្រឿង​ និង​ ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​លើ​កីឡា​កា​ រិ​នី​ ថេ​ត​ សុ​ជី​ណា​ ទទួល​បាន​មេដាយ​ សំរឹទ្ធិ​ ។​ វិញ្ញាសា​ប្រយុទ្ធ​នារី​ប្រភេទ​ទម្ងន់​ ៤៥​គីឡូក្រាម​ចំណាត់ថ្នាក់​លេខ​១​បាន​ ទៅ​លើ​កីឡាការិនី​ សែ​ម​ សុភា​,​ ចំណាត់​ ថ្នាក់​លេខ​២​កីឡាការិនី​ ម៉ា​ន​ សីមា​ និង​ លេខ​៣​កីឡាការិនី​ គុ​ច​ ស្រី​មាន​ លេខ​៣​ ស្ទួន​ កីឡាការិនី​ សួង​ អា​លី​ហ្សា​ ។​

​វិញ្ញាសា​ប្រយុទ្ធ​ផ្នែក​បុរស​ទម្ងន់​៥០​គីឡូក្រាម​ និង​៥៥​គីឡូក្រាម​ចំណាត់​ ថ្នាក់​លេខ​១​បាន​ទៅ​លើ​កីឡាករ​ នី​ បូ​រ៉ា​ន់​,​ លេខ​២​កីឡាករ​ សុ​ន​ ពិសី​ និង​ចំណាត់​ ថ្នាក់​លេខ​៣​កីឡាករ​ចាន់​ វិចិត្រ​ ។​ វិញ្ញាសា​ប្រយុទ្ធ​ផ្នែក​បុរស​ទម្ងន់​៦០​គីឡូ​ ក្រាម​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​លើ​ កីឡាករ​ សេក​ ភិ​គុន​ពិ​ទី​,​ ចំណាត់ថ្នាក់​ លេខ​២​ កីឡាករ​ វ៉ែន​ កញ្ញា​ និង​ចំណាត់​ ថ្នាក់​លេខ​៣​ កីឡាករ​ វ៉ា​ន់​ ស័ក្ដិសម​ លេខ​៣​ស្ទួន​ កីឡាករ​ សេង​ សិលា​ ។​

​វិញ្ញាសា​ប្រយុទ្ធ​បុរស​ប្រភេទ​ទម្ងន់​ ៦៥​គីឡូក្រាម​ចំណាត់ថ្នាក់​លេខ​១​បាន​ ទៅ​លើ​កីឡាករ​ លុក​ វុ​ទ្ធី​,​ ចំណាត់ថ្នាក់​ លេខ​២​កីឡាករ​ទូច​ ច័ន្ទ​ណា​រ៉ូ​,​ ចំណាត់​ ថ្នាក់​លេខ​៣​កីឡាករ​ ឃា​ ម៉េ​ង​ហុង​ និង​ លេខ​ ៣​ស្ទួន​ កីឡាករ​ ឡែ​ត​ វ៉ា​ន់​លី​ន​ ៕​សារី​ម

...

chheay-chap1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print