ភ្នំពេញ ៖ នៅក្នុងកម្មវិធីប្រកួតកីឡា ប្រដាល់ក្បាច់គុនបុរាណខ្មែរលក្ខណៈមិត្ដ ភាពដណ្ដើមជើងឯកខ្សែក្រវាត់ទីហ្វីក្នុង ប្រភេទទម្ងន់៦០គីឡូក្រាមរបស់សង្វៀន ប្រដាល់ទូរទស្សន៍កងយោធពលខេម ភូមិន្ទកាលពីរាត្រីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០១៥ កីឡាករ២នាក់សុទ្ធ តែរកបាន៣ពិន្ទុដូចគ្នាៗបន្ទាប់ពីប្រកួតឈ្នះដៃគូដោយពិន្ទុ ។
យោងតាមគណៈកម្មការរៀបចំការ ប្រកួតបានឱ្យដឹងថា កីឡាករឃីម សាវ៉េត មកពីក្លិបព្រះខ័នរាជ្យ បានយកឈ្នះកីឡា ករ ថន វាសនា មកពីក្លិបនាគរាជមាន ជ័យដោយពិន្ទុ ខណៈដែលកីឡាករ សល់ ប៊ុនអ៊ីម មកពីក្លិបកុសលកីឡាបានយក ឈ្នះកីឡាករ ព្រឹម ព្រេម មកពីក្លិប បាគងមានឫទ្ធិខេត្ដសៀមរាប ។
លោក មាស សុខគ្រី គណៈកម្មការ បច្ចេកទេសប្រចាំនៅសង្វៀនខាងលើ បានឱ្យដឹងថា ការប្រកួតនេះអនុវត្ដតាម រូបមន្ដប្រកួតវិលជុំធ្លាក់ខុសពីការ ប្រកួតផ្សេងៗដោយសារតែមានកីឡា ករចូលរួមរហូតដល់ទៅ៣២នាក់ ។
លោកបានបន្ដទៀតថា ដើម្បីឱ្យមាន ភាពងាយស្រួលក្នុងការគ្រប់គ្រងកម្មវិធី ប្រកួតគណៈកម្មការបានឯកភាពគ្នាជា មួយម្ចាស់សង្វៀនដោយរៀបចំរូបមន្ដ ប្រកួតវិលជុំជម្រុះអ្នកចាញ់ធា្លក់អ្នកឈ្នះ ទទួលបាន៣ពិន្ទុឈរចាំនៅវគ្គ១៦នាក់ បន្ដទៀត ។
នៅថ្ងៃដដែលនោះដែរ កីឡាករម៉ន សាម៉េត មកពីក្លិបការិយាល័យទី៥កង ទ័ពជើងគោកបានប្រកួតឈ្នះកីឡាករ ព្រំ វី មកពីក្លិបខ្លារខិនមានឫទ្ធិក្នុងទឹកទី៣ តាមរយៈការប្រើស្នៀតជង្គង់បុកទៅ លើចុងដង្ហើមបណ្ដាលឱ្យ ព្រំ វី មានការ ឈឺចុកចាប់រហូតធ្វើឱ្យអាជ្ញាកណ្ដាល រាប់ដល់១០ក៏មិនអាចងើបរួចត្រូវបញ្ឈប់ ក្នុងទឹកទី៣ ។ ដោយឡែកកីឡាករ ផាន់ ផាត់ យុទ្ធមកពីក្លិបសាលវ័ន្ដកីឡាបាន យកឈ្នះកីឡាករ ផាន រ៉ាឌី មកពីក្លិប សម្រែករាជសីហ៍ដោយពិន្ទុ ។
គួររំលឹកថា សម្រាប់កីឡាករដែល ប្រកួតក្នុងវគ្គជម្រុះវិលជុំចាញ់ធ្លាក់ឈ្នះ ឡើងក្នុងកម្មវិធីខាងលើពួកគេទទួលបាន ប្រាក់ឧបត្ថម្ភ១ប្រកួតចំនួន១៥០ដុល្លារ សម្រាប់អ្នកឈ្នះ និងអ្នកចាញ់ចំនួន ១០០ដុល្លារ ៕ សារីម