ក្រុម​ឪម៉ាល់​លើក​ពាន​ហ្វ៊ូ​ត​សាល​ Sport​ KH​ ខណៈ​ក្រុម​Valentine​ FC​ និង​ក្រុម​ Sandwich​ Bokor​ ជាប់​ក្នុង​បញ្ជីខ្មៅ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ក្រោយ​ពី​បាន​ឆ្លងកាត់​ការ​ ប្រកួត​អស់​រយៈពេល​៥​សបា្ដហ៍​កន្លង​ទៅ​ ក្រុម​ឪម៉ាល់​ក៏​បាន​ឡើង​ទៅ​ជួប​ក្រុម​ Premium.SC​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​ ព្រឹក​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៥​ដោយ​ ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ Premium.​ SC​ ក្នុង​លទ្ធផល​ ៣-០​ ។​

​ដោយឡែក​ក្រុម​ Valentine​ FC​ បាន​ ប្រកួត​ចាញ់​ក្រុម​ Sandwich​ Bokor​ ក្នុង​ លទ្ធផល​ ៧-០​ ដើម្បី​ដណ្ដើម​យក​ចំណាត់​ ថ្នាក់​លេខ​៣​ប្រចាំ​ព្រឹត្ដិការណ៍​ពានរង្វាន់​បាល់ទាត់​ Sport​ KH​ Futsal​ Cup​ 2015​។​

​នៅ​ក្នុង​ការ​ប្រកួត​លើ​ស្មៅ​សិប្ប​និ​ មិត្ដ​នា​ព្រឹក​ថ្ងៃអាទិត្យ​ ទី​២៦​ ខែកក្កដា​ នោះ​ក្រុម​ Valentine​ FC​ និង​ក្រុម​ Sandwich​ Bokor​ ត្រូវ​បាន​គណៈ​កម្ម​ ការ​រៀបចំ​ការ​ប្រកួត​មិន​ផ្ដល់​ប្រាក់​រង្វាន់​ ដោយ​មានការ​សង្ស័យ​ថា​ ក្រុម​ទាំង​២​ សុទ្ធតែ​ដាក់​កីឡាករ​អាជីព​ចូល​លេង​ ដូចៗ​គ្នា​ ។​ ​

ទន្ទឹម​នឹង​កា​រត​ម្ដ​ល់​ប្រាក់​រង្វាន់​ចំណាត់​ ថ្នាក់​លេខ​៣​ខាងលើ​នេះ​ដែរ​ លោក​ រតនា​ អ្នកគ្រប់គ្រង​កម្មវិធី​ប្រកួត​បានឱ្យ​ដឹង​ ថា​ ដោយសារ​តែ​ក្រុម​ Valentine​ FC​ កំពុង​ស្ថិត​នៅ​ក្នុង​ការ​សង្ស័យ​របស់​អាជ្ញាកណ្ដាល​ហេតុ​ដូច្នេះ​ហើយ​លទ្ធផល​របស់​ក្រុម​ទាំង​២​រួម​ជាមួយនឹង​ប្រាក់​រង្វាន់​ ៥០​ម៉ឺន​រៀល​ និង​មេដាយ​សំរឹទ្ធិ​១២​គ្រឿង​ ត្រូវ​ត​ម្ដ​ល់​ទុកជា​បណ្ដោះអាសន្ន​រង់ចាំ​ ការ​ស៊ើបអង្កេត​ពី​គណៈកម្មការ​វាយ​ តម្លៃ​កម្មវិធី​ប្រកួត​ Sport​ KH​ ជា​មុន​ សិន​ ។​ ​

លោក​បាន​បន្ដ​ទៀត​ថា​ ប្រសិនបើ​ ក្រុម​ទាំង​២​ខាងលើ​ត្រូវ​បាន​គណៈកម្មការ​ រក​ឃើញ​ថា​ ពួក​គេ​ពិតជា​បាន​ដាក់​កីឡា​ ករ​អាជីព​ចូល​លេង​ប្រាកដ​មែន​ប្រាក់​ រង្វាន់​ចំនួន​៥០​ម៉ឺន​រៀល​ នឹង​ត្រូវ​យក​ទៅ​ បរិច្ចាគ​ដល់​មណ្ឌលកុមារ​កំព្រា​ណាមួយ​ ដែល​ក្រុម​គណៈកម្មការ​គិត​ថា​ ពួក​គេ​ ជួប​ការ​ខ្វះខាត​ ។​ ​

ក្រៅពី​ក្រុម​ Valentine​ FC​ និង​ក្រុម​ Sandwich​ Bokor​ ខាងលើ​នេះ​ លោក​ រតនា​ ក៏​បាន​បញ្ជាក់​ថា​ ក្រុម​ Pavillon​ D´Asie​ ក៏​បាន​ជាប់​នៅ​ក្នុង​បញ្ជីខ្មៅ​ សម្រាប់​ព្រឹត្ដិការណ៍​បាល់ទាត់​ហ្វ៊ូ​ត​សាល​ Sport​ KH​ ផង​ដែរ​ ។​ ​

ដូច្នេះ​ប្រសិនបើ​ Sport​ KH​ រៀបចំ​ ការ​ប្រកួត​បែប​នេះ​ម្ដងទៀត​នៅ​ពេល​ ណា​គណៈកម្មការ​មិន​អនុញ្ញាត​ឱ្យ​ក្រុម​ ទាំង​៣​ដែល​បាន​បំពាន​លក្ខខណ្ឌ​ប្រកួត​ នឹង​មិន​ឱ្យ​ចូលរួម​ប្រកួត​បន្ដ​ទៅ​ទៀត​ ឡើយ​ ។​ ​

ក្រោយ​ពី​បំពាក់​មេដាយ​ជូន​ដល់​ក្រុម​ ឪម៉ាល់​រួច​មក​តំណាង​ក្រុម​ឪម៉ាល់​បាន​ លើក​ឡើង​ថា​ការ​ប្រកួត​បាល់ទាត់​ហ្វ៊ូ​ត​សាល​ដែល​រៀបចំ​ដោយ​គេហទំព័រ​ Sport​ KH.Com​ ពិតជា​ល្អ​ដោយសារ​ តែ​បាន​ផ្ដល់​ឱកាស​ដល់​យុវជន​មួយ​ចំនួន​ចង់​លេង​កីឡាបាល់ទាត់​ជា​លក្ខណៈ​មិន​ អាជីព​បាន​បញ្ចេញ​សមត្ថភាព​នៅ​លើ​ ទីលាន​ដូច​កីឡាករ​អាជីព​ដទៃៗ​ទៀត​ដែរ​។​

​តំណាង​ក្រុម​ឪម៉ាល់​រូប​នេះ​បានឱ្យ​ដឹង​ ទៀត​ថា​ ចំពោះ​ការ​ប្រកួត​បាល់ទាត់់​ លក្ខណៈ​មិនមែន​អាជីព​ក៏​បាន​ផ្ដល់​ឱកាស​ មួយ​សម្រាប់​យុវជន​មក​ពី​គ្រប់​ទិស​ទី​ បាន​ស្គាល់គ្នា​និង​ទំនាក់ទំនង​គ្នា​ក្នុង​ស្មា​ រ​តី​សាមគ្គីភាព​-​មិត្ដភាព​ និង​បានជៀ​ ស​ឆ្ងាយ​ពី​ការ​ប្រើប្រាស់​គ្រឿងញៀន​ និង​សេពគប់​មិត្ដ​មិនល្អ​ផង​ដែរ​ ។​ ​គួរ​រំលឹក​ថា​ ក្រុម​ឪម៉ាល់​ជាប់​ចំណាត់​ ថ្នាក់​លេខ​១​ទទួល​បាន​ពានរង្វាន់​១​ មេដាយ​ មាស​ម្នាក់​១​គ្រឿង​ ថវិកា​ចំនួន​៤​លាន​ រៀល​ ។​

ចំណាត់ថ្នាក់​លេខ​២​បាន​ទៅ​ក្រុម​ Premium​ SC​ ទទួល​បាន​មេដាយ​ប្រាក់​ ម្នាក់​១​គ្រឿង​ អម​ជាមួយ​ថវិកា​ចំនួន​១​ លាន​រៀល​ ។​ ​ដោយឡែក​ចំណាត់ថ្នាក់​លេខ​៣​ ត្រូវ​ត​ម្ដ​ល់​រង្វាន់​មេដាយ​សំរឹទ្ធិ​និង​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល​ទុកជា​បណ្ដោះអាសន្ន​ រង់ចាំ​ការ​ស៊ើបអង្កេត​ទើប​សម្រេច​ជា​ ក្រោយ​ ៕​ សារី​ម​

...

sarims1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print