បែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេស មិនមែនអន្តោប្រវេសន្ត ចូល-ចេញ និងស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ : កិច្ចប្រជុំស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីបែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេស មិនមែនអន្តោប្រវេសន្ត ចូល-ចេញ និងស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា, ៖ នាព្រឹកថ្ងៃអង្គារ ៤ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តដឹកនាំកិច្ចប្រជុំលេីកទី៦ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីបែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេស មិនមែនអន្តោប្រវេសន្ត ចូល-ចេញ និងស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

កិច្ចប្រជុំនេះមានអញ្ជេីញចូលរួមពី លោក អគ្គនាយករង លោក-លោកស្រីអនុប្រធាននាយកដ្ឋាន និងមន្រ្តីនីតិកម្ម នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

កិច្ចប្រជុំនេះបានលេីកយកចំណុចសំខាន់ៗមួយចំនួនមកពិភាក្សា និងកែសម្រួលពាក់ព័ន្ធ ការកំណត់ប្រភេទទិដ្ឋាការ លក្ខខណ្ឌ និងបែបបទដែលជនបរទេសត្រូវបំពេញដេីម្បីចូល-ចេញ និងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បានផ្តួចផ្តើមឲ្យអង្គប្រជុំសិក្សា និងពិភាក្សាវែកញែកអំពីការកំណត់លក្ខខណ្ឌក្នុងការស្នើសុំទិដ្ឋាការប្រភេទ K ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងអន្តោប្រវេសន៍នៅតាមបណ្តាច្រកទ្វារអន្តរជាតិ និងដើម្បីសម្រួលបែបបទធ្វើដំណើរចំពោះជនដែលមានដើមកំណើតជាខ្មែរ ឬ កើតពីឪពុក ឬ ម្តាយមានសញ្ជាតិខ្មែរ ឬ ជនបរទេសដែលមានសញ្ជាតិខ្មែរ ប៉ុន្តែប្រើប្រាស់លិខិតឆ្លងដែនបរទេស ធ្វើដំណើរចូល-ចេញ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print