ក្រសួងទេសចរណ៍ : កម្ពុជាទទួលបានភ្ញៀវសរុបជិត៤៦ម៉ឺននាក់ នៅដើមខែមករានេះ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួទេសចរណ៍ នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា, ចាប់ពីថ្ងៃទី២-៨ ខែមករា ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវសរុបមានចំនួន៤៥៩,៤០៩នាក់ ក្នុងនោះភ្ញៀវជាតិ៤១៥,៧៩៣នាក់ និងភ្ញៀវបរទេស៤៣,៦១៦នាក់។

ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា, គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តព្រះសីហនុ ២២៥,៦៥៩នាក់

* ខេត្តសៀមរាប ៤៧,០៧០នាក់

* រាជធានីភ្នំពេញ ៤១,៦៤៦នាក់

* ខេត្តកំពត ៣០,៤០៨នាក់

* ខេត្តកំពង់ចាម ១៦,២១៣នាក់

* ខេត្តបាត់ដំបង ១៦,១៥៣នាក់។

ក្រសួងទេសចរណ៍ បានបន្តថា, ចំនួនភ្ញៀវទេសចរប្រមាណជាង៤៥ម៉ឺននាក់ សម្រាប់សប្តាហ៍ដំបូងនៃឆ្នាំ២០២៣នេះ អាចចាត់ទុកថាជាការចាប់ផ្តើមដ៏ល្អនៃចរន្តភ្ញៀវទេសចរផ្ទៃក្នុងសម្រាប់ឆ្នាំថ្មីនេះ ខណៈដែលអំឡុងពេលឆ្លងឆ្នាំសាកលកន្លងមកមានភ្ញៀវប្រមាណ​២.០២លាននាក់ បានដើរកម្សាន្តទូទាំងប្រទេស៕

...

ប្រភព : ក្រសួងទេសចរណ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print