ជនជាតិចិនម្នាក់បេីករថយន្តខុសគន្លងទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ​ រួចសង១៦០០ដុល្លារបញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ជាជនជាតិចិន​
បានបេីករថយន្តមួយគ្រឿងម៉ាក​ SAIC MAXUS​ យ៉ាងលឿន​និងខុសគន្លងផ្លូវជ្រុលទៅបុករថយន្តសាំយ៉ុង​ចំបញ្ឆិតពីមុខពេញទំហឹង​បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ​ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០​និង២០នាទីយប់​ ថ្ងៃទី១០​ ខែមករា​ ឆ្នាំ​២០២៣​ នៅតាមបណ្ដោយផ្លូវអក្សរបិត​ (ផ្លូវក្រោយផ្សារទំនេីប​អុីអន១​) ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។
​     តាមប្រពព័ត៌មានពីសន្ដិសុខដែលប្រចាំការនៅក្បែរកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុ​គេឃេីញរថយន្តសាំយ៉ុងមួយគ្រឿង​ ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ​ 2R-6906 បានធ្វេីដំណេីរពីត្បូងទៅជេីងក្នុងល្បឿនល្មម​ ខណ:មកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជាជនជាតិចិន​បានបេីករថយន្តម៉ាក់​ SAIC MAXUS​ ពណ៌ស​ ពាក់ផ្លាកលេខ​ ភ្នំពេញ 2BC-1586​ ក្នុងទិសដៅបញ្ច្រាសគ្នាដោយល្បឿនលឿន​ និងរេចង្កូតចូលខុសគន្លងផ្លូវទៅបុករថយន្តសាំយ៉ុង​ចំបញ្ឆិតពីមុខពេញទំហឹង​ បណ្ដាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតពីមុខខាងស្ដាំយ៉ាងដំណំដូចគ្នា​ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ​ ។
​     ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងបានសហការជាមួយជំនាញចរាចរណ៍ខណ្ឌចំការមន​ដេីម្បីធ្វេីការវាស់វែង​ តែភាគីទាំងសងខាងសុំធ្វេីការសម្របសម្រួលគ្នាមួយជំហានសិន​ ។ ចុងក្រោយ​ ដោយមានការសម្របសម្រួលពីសមត្ថកិច្ច​ និងមានអ្នកបកប្រែភាសាចិន​ ទេីបភាគីខាងរថយន្តSAIC MAXUS ដែលបេីកបរដោយបុរសជនជាតិចិន​ព្រមសងថ្លៃខូចខាតទៅលេីរថយន្តសាំយ៉ុងចំនួន១៦០០ដុល្លារ​ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង​ ៕​

...

ដោយ៖ ភារ៉ាដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print