រថយន្តLexus nx 200t បេីកប៉ះជាមួយរថយន្ត Range Rover រងការខូចខាត

ចែករំលែក៖

ភ្នំពេញ: នារីម្នាក់បានបើករថយន្តLexus nx -200tខ្វះការប្រុងប្រយ័ត្ន​បានទៅប៉ះនឹងរថយន្ត Range Rover បណ្ដាលឱ្យរបើកកាងខាងមុខផ្នែកខាងឆ្វេងរងការខូចខាត​ កាលពីវេលាម៉ោង៨​និង៥០នាទីយប់ថ្ងៃទី១០​ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ១៨២ កែងនឹងផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
​    បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក Range Rover មួយគ្រឿងពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ2AH-7337ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្ត Lexus nx-200t មួយគ្រឿងពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ2BE-1862បើកបរដោយនារីម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀតធ្វើដំណើរមកពីក្រោយបានវ៉ារថយន្ត Range Rover  ក៏បានវាក់អើនឹងរថយន្តផ្សេងទៀត ក៏បានបួងចង្កូតគេចចេញក៏បានប៉ះនឹងរថយន្ត Range Rover បណ្តាលឱ្យរបើកកាងខាងមុខខាងឆ្វេងរងការខូចខាត។
​     ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​និងឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោង​ ទើបភាគីទាំងពីរបានព្រមព្រៀងគ្នា ដោយខាងភាគីរថយន្តLexus បានចេញសំណងចំនួន៣០០ដុល្លារទៅឱ្យភាគទីរថយន្ត Range Rover ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ ដោយ​ ៖​ ភារ៉ា​  ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print