ភ្នំពេញ : នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្រសួងសាធារណការនិងដឹកជញ្ជូន ចេញសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមអ្នកនាំពាក្យ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រសួងសាធារណការនិងដឹកជញ្ជូន សម្រេច : ត្រូវបានកែសម្រួលសមាសភាពក្រុមអ្នកនាំពាក្យ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បន្ថែមលើ មុខងារបច្ចុប្បន្ន ដែលមានសមាសភាពដូចខាងក្រោម៖
ប្រធាន១រូប , អនុប្រធាន ៣រូប , អនុប្រធានអចិន្ត្រៃយ៍ ១រូប សមាជិក ១០រូប ។ បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
នាយកខុទ្ទកាល័យ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន អគ្គាធិការនៃអគ្គាធិការដ្ឋាន មន្ទីរពិសោធន៍សំណង់ និងសាធារណការ គ្រប់នាយកដ្ឋាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ប្រធានអង្គភាពក្រោមឱវាទក្រសួង និងសាមីខ្លួនដូចមាន ក្នុងសេចក្តីសម្រេចខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ : សិលា