រន្ទះបាញ់ឆក់យកជីវិតបុរសម្នាក់ចោលប្រពន្ធ និងកូននៅស្រុកបរិបូរណ៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ រន្ទះបាញ់បានផ្តាច់សង្ខាបុរសម្នាក់ អោយព្រាត់ពីកូន និងប្រពន្ធ តែមួយពព្រិចភ្នែក ក្នុងពេលដែលភ្លៀងមេធំលាយឡំនិងផ្គរន្ទះ បាញ់ត្រូវឪពុកអោយស្លាប់ភ្លាមៗនៅនិងកន្លែង ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា៧និង៣០នាទីយប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦នៅភូមិកណ្តាល ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា បុរសរងគ្រោះដែលស្លាប់ដោយសាររន្ទះបាញ់នេះ មានឈ្មោះសេង សៀង អាយុ៣៩ឆ្នាំ មានប្រពន្ធនិងមានកូន២នាក់ ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ នៅមូលដ្ឋាន មានភ្លៀងមួយមេយ៉ាងខ្លាំង លាយឡំជាមួយនិងផ្គរន្ទះផង ឃើញដូចនេះកូនរបស់បុរសរងគ្រោះបានរត់ឡើងទៅលើផ្ទះ ចំណែកឯជនរងគ្រោះបានអង្គុយលើគ្រែនៅក្រោមផ្ទះ ក្នុងពេលដែលកំពុងអង្គុយ ក៍ស្រាប់តែមានរន្ទះផ្កាភ្លើងនិងមានសម្លេងមួយយ៉ាងខ្លាំង បាញ់ចូលមកផ្ទះជនរងគ្រោះ ។ ក្រោយពីរន្ទះបានស្ងប់ទៅក៍ឃើញជនរងគ្រោះស្លាប់បាត់បង់ជីវិតទៅបាត់ទៅហើយ ក្រុមគ្រួសារបានហៅអ្នកជិតខាង និង រាយការណ៍ទៅសមត្ថកិច្ច អោយជួយពិនិត្យមើលផងដែរ ។

ក្រោយពីពិនិត្យសាកសព សមត្ថិច្ចអោដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន និង បានប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ses (1)

ses

ដោយ៖  ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print