ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​១៦​នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​៩​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១២​ ខែមករា​ម្សិលមិញ​!

ចែករំលែក៖

​ភ្នំពេញ​៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​!​ ខណៈ​ជនសង្ស័យ​ចំនួន​១៦​នាក់​(​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការបង្ក្រាបបទល្មើស​គ្រឿងញៀន​ចំនួន​៩​ករណី​ទូ​ទាំង​ប្រទេស​ កាលពីថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០២៣ម្សិលមិញ​​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​១៦​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ៥​ករណី​ ឃាត់​មនុស្ស​​ ៧​នាក់​(​ស្រី​ ២​នាក់​)​ ,​ដឹក​ជញ្ជូន​ រក្សា​ទុក​ ១​ករណី​ ឃាត់​មនុស្ស​​ ៦​នាក់​ និងប្រើប្រាស់​ ៣​ករណី​ ឃាត់​មនុស្ស​​ ៣​នាក់​។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​១២​ ខែមករា​ រួម​មាន​៖​ មេ​តំ​ហ្វេ​តា​មីន​ម៉ាទឹកកក​(Ice)​ ស្មេីនិង​​ ៣២,៩០​ក្រាម​ និង​១​កញ្ចប់​តូច​ ។​

​ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល​មានចំនួន​​ ៧​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ក្នុងនោះកម្លាំងនគរបាល​​ ៦​អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ ១អង្គភាព​ មានដូចខាងក្រោម​៖

១​ /​ មន្ទីរ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៥,៣៣​ក្រាម​។​ 

២​ /​ បាត់ដំបង​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ៦​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,១៣​ក្រាម​។​ 

៣​ /​ កំពង់ស្ពឺ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ៧,៨៥​ក្រាម​។​ 

៤​ /​ កណ្តាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១០,៥៧​ក្រាម​។​ 

៥​ /​ ក្រចេះ​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​ 

៦​ /​ ព្រៃវែង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ស្រី​ ២​នាក់​ ចាប់​យក​Ice​ ៩,០២​ក្រាម​។​

​ដោយឡែក​កម្លាំងកងរាជអាវុធហត្ថ​ខេត្ត ១​អង្គភាព​ 

១​ /​ កំពង់ឆ្នាំង​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ៕​ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print