បុរសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តបានសម្រេចបញ្ចប់ជីវិតខ្លួនឯងដោយចងករនៅក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១១នឹង១០នាទី នៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។
មន្ត្រីនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្តនៃអធិការដ្ឋាននគរបាលស្រុកស្អាងបានដឹងថា ជនរងគ្រោះឈ្មោះ សៀម ចាន់ដា ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ វត្ថុតាងរួមមាន: ដែកលួស ពណ៍សចំនួន០១សរសៃ។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ឈ្មោះ សៀម សុភា ដែលត្រូវជាប្អូនរបស់ឈ្មោះសៀម ចាន់ដា(ជនរងគ្រោះ)ថា កន្លងមកបងប្រុសរបស់ខ្លួនតែងតែផឹកស្រាជាប្រចាំ និងតូចចិត្តជាមួយប្រពន្ធលេងលះគ្នាផងដែរ។ លុះនៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ ឈ្មោះ សៀម សុភា បានដើរមកមើលចំការស្វាយដែលនៅជាប់ផ្ទះរបស់ឈ្មោះសៀម ចាន់ដា(ជនរងគ្រោះ) ហើយក៍បានធំក្លិនស្អុយចេញពីផ្ទះបងប្រុសខ្លួន មានការសង្ស័យ ក៍បានទៅហៅបងប្អូននាំគ្នាគាស់ទ្វាផ្ទះចូលទៅក៍ឃើញបងប្រុសខ្លួនស្លាប់ដោយចងក۔រួចបានរាយការណ៍មកមេភូមិ និងសមត្ថកិច្ចប៉ុស្តិ៍ត្រើយស្លា។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា បានសហការជាមួយកម្លាំងជំនាញផ្នែកពិនិត្យនិងវិភាគកើតហេតុស្រុកស្អាង មានការចូលរួមពីគ្រូពេទ្យ មេឃុំ និងមេភូមិបានពិនិត្យទៅលើសាកសពជនរងគ្រោះឃើញថា: ជនរងគ្រោះស្លាប់ដោយសារចងកប្រាកដមែន ក្រៅពីនោះគ្មានស្លាកស្មាមអ្វីគួរអោយកត់សំគាល់ទ្បេីយ។
បន្ទាប់ពីពិនិត្យរួច សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕