គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយស្លាប់មនុស្សពីរនាក់នៅទល់មុខការាសសាំង PTT ក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាល: នៅមុននេះបន្តិចមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តឡិចស៊ីស RX300 បុកជាមួយនឹងម៉ូតូ បណ្ដាលឱ្យមនុស្សស្លាប់២នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចផ្លូវជាតិ21B ទល់មុខការាសសាំងភីធីធីស្ថិតក្នុងភូមិសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ជនរងគ្រោះស្លាប់បាត់បង់ជីវិតពុំទាន់ស្គាល់អត្តសញ្ញាណទេ សមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិនិងកសាងឯកសារយកវត្ថុតាងទាំងពីរគ្រឿងទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី៕ ដោយស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print