លោកស្រី គួយ ណាលីន ចូលរួមពីធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជាចំនួន ៥៥នាក់ នៅវិទ្យាល័យអង្គរជុំ

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជាចំនួន ៥៥នាក់ (ស្រី៣៥នាក់) នៅវិទ្យាល័យអង្គរជុំ ស្រុកអង្គរជុំ ក្រោមអធិបតីភាពលោកស្រី គួយ ណាលីន អនុប្រធានគណៈកម្មាធិការសាខា។

កម្ពុជាបានចាត់ទុកយុវជនជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព ហើយនៅគ្រប់សម័យកាល គ្រប់សង្គម យុវជនជាកម្លាំងស្រួចដែលមានកម្លាំងកាយ-កម្លាំងចិត្ត និងស្មារតីភ្លឺស្វាង មានទឹកចិត្តក្លាហាន ពុះពារមិនរារែកគ្រប់ឧបសគ្គ ការលំបាកនានា ពិសេសយុវជនគឺជាសសរទ្រូងរបស់ប្រទេសជាតិទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។

ជាមួយគ្នានេះដែរកាកបាទក្រហមកម្ពុជាបានទទួលស្គាល់ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេងដែលជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់ និងសកម្មបំផុតក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់និងការលះបង់ឥតងាករ៉េ ស្របតាមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា» និង «សង្រ្គោះជីវិត ផ្លាស់ប្ដូរផ្នត់គំនិត» នៃយុទ្ធសាស្ត្រ ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា៕

1 (9)

1 (8)

1 (10)

1 (7)

1 (11)

1 (1)

1 (2)

1 (3)

1 (4)

1 (5)

1 (6)

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print