ខេត្តព្រះវិហារ៖ នៅដើមរដូវវស្សានេះ បងប្អូនប្រជាកសិករនៅក្នុងខេត្តព្រះវិហារ ក៏ដូចជាបណ្តាខេត្តដទៃទៀតដែរ បាននិងកំពុងសម្រុកអនុវត្តការងារបង្កបង្កើនផលស្រូវវស្សាយ៉ាងសស្រាក់សស្រាំ ។ តាមតួលេខក្រៅផ្លូវការ គិតមកត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០១៦ នេះ ការអនុវត្តការងារបង្កបង្កើនផលស្រូវវស្សានៅទូទាំងខេត្តព្រះវិហារ សម្រេចបានប្រមាណ ៩,០០០ហិកតា ហើយលើផែនការដែលបានចុះចំនួន ៨០,៧៥០ ហិកតា ៕
ដោយ៖ សីលា
...