លោក ឃួង ស្រេង ៖ណែនាំ​អោយ​បន្ថែម​កម្លាំង​ទប់ទឹក​នៅ​តាម​សណ្តរស្ទឹងព្រែកត្នោត​ និង​តម្រូវ​អោយ​ផ្អាក​ការធ្វេី​ចរាចរណ៍សម្រាប់រថយន្តធំផ្លូវលេខ២០អា

ចែករំលែក៖

ភ្នំពេញ៖ កំណាត់ផ្លូវលេខ២០អា ត្រូវបានអាជ្ញាធររាជធានីភ្នំពេញសម្រេចបិតផ្លូវ បណ្តោះអាសន្ន មិនអោយរថយន្តធំធ្វើចរាចរណ៍ឆ្លងកាត់នោះទេ ខណៈ

កម្រិតទឹកស្ទឹងព្រែកត្នោបានហក់ឡើងបណ្ដាលឲ្យជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនធំមានទទួលរងការលិចលង់ រហូតត្រូវចាកចេញមករកទីទួលសុវត្ថិភាព ប្រក់តង់ស្នាក់នៅជាបណ្ដោះអាសន្ន។ 

  ដើម្បីទប់ស្កាត់នូវគ្រោះអាក្រក់នេះលោក ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​នារសៀល​ថ្ងៃ​ទី​១៥​ខែ​មករា​ឆ្នាំ​២០២៣នេះ​ បានបាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​នៅ​តាមទីតាំងដែលទឹកជំនន់ទឹកភ្លៀងបានហូរចូលលំនៅដ្ឋានបងប្អូន ប្រជាពលរដ្ឋក្នុង​ខណ្ឌ​ដង្កោ​។ 

 លោក​ ឃួង​ ស្រេង​ ណែនាំ​អោយ​បន្ថែម​កម្លាំង​ទប់ទឹក​នៅ​តាម​ស្ទឹងព្រែកត្នោត​ និង​តម្រូវ​អោយ​ផ្អាក​ការធ្វេី​ចរាចរណ៍​បណ្តោះអាសន្តរថយន្តធំផ្លូវ​មុខ​សាលាសង្កាត់គងនយ។

    លោកឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ បានណែនាំអោយ មន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម ព្រមទាំងអាជ្ញាធរខណ្ឌដង្កោ រួមទាំងកម្លាំងនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ព្រមទាំងកងកម្លាំងប្រដាប់អាវុធនានាបានប្រចាំការតាមដានស្ថានភាពទឹកជាប់ជាប្រចាំ ។មិនតែប៉ុណ្ណោះបានច្រកដីខ្សាច់ទប់ទឹកដែលកំពុងហៀរចេញពីស្ទឹងមកលើផ្លូវប្រមាត់ស្ទឹង ហើយបើគ្មានការទប់ទេនោះទឹកនិងហូរ ផ្ដាច់ផ្លូវលិចតំបន់ក្នុងសណ្ដរស្ទឹង ព្រមទាំងគំរាមកំហែងដល់ផ្លូវទំនប់សណ្ដរស្ទឹងមិនខានឡើយ។

  បើតាមប្រជាពលរដ្ឋបាននិយាយថា ទឹកបានចាប់ផ្ដើមឡើងខ្លាំងនៅថ្ងៃទី១២ ខែមករា ប៉ុន្តែមិនបានឡើងពេញប្រៀបស្ទឹងភ្លាមៗនោះឡើយ រហូតមកដល់វេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ស្រាប់តែឡើងយ៉ាងគំហុកពេញច្រាំងនិងហៀរចូលលិចលំនៅដ្ឋានពួកគាត់យ៉ាងឆាប់រហ័ស។ 

   លោក​ ម៉ៅ​ ប៊ុន​ធឿន​ ប្រធាន​មន្ទីរ​ធនធាន​ទឹក​ និង​ឧតុនិយម​រាជធានីភ្នំពេញ​បានអោយដឹងថា​ ស្ថានភាព​ជំនន់​នៅ​កំពង់​ស្ពឺ​បាន​ស្រកហេីយ​ ចឹង​រាជធានីភ្នំពេញ​ អាចស្រកនៅល្ងាចនេះ​ឬស្អែក​ ដែលទឹកមិនអាច​គម្រាម​កំហែង​រាជធានីភ្នំពេញ​បានឡេីយ។ 

    លោកឃួង​ ស្រេង​ បានណែនាំ​អោយ​មន្ត្រី​ជំនាញ​ ខិតខំ​យកចិត្ត​ទុកដាក់​ និង​តាម​ដាន​អោយ​បាន​ជាប់​ជា​ប្រចាំ​ ជាពិសេស​ត្រូវ​បន្ថែម​កំលាំង​រួមជាមួយបាវ​ និង​ខ្សាច់​ សម្រុកទប់អោយបានកុំអោយមានទឹកហូរចេញយប់នេះ​ ព្រោះ​ថា​ បេីទប់យប់នេះបាន​នឹងមិនមានលិចឡេីយ​ដោយ​ហេតុ​ថា​ ជំនន់​ទឹក​ភ្លៀង​នៅ​កំពង់​ស្ពឺ​បានចាប់ផ្តេីមស្រកហេីយ។ 

    លោក​ ឃួង​ ស្រេង​ ក៏បានណែនាំអោយសមត្ថកិច្ចជំនាញ​ សហការ​ជាមួយ​ខេត្ត​កណ្ដាល​ អោយ​ផ្អាក​ការធ្វេី​ចរាចរណ៍​ឡានធំនៅផ្លូវលេខឬផ្លូវមុខសាលាសង្កាត់គងនយជាបណ្តោះអាសន្នរថយន្តធំផងដែរ។

    សូមបញ្ជាក់ថា៖ បើតាមអាជ្ញាធរ គ្រោះធម្មជាតិនេះបានធ្វើអោយផ្ទះប្រជាពលរដ្ឋ ជាង១ពាន់ខ្នងផ្ទះមាន២៥ភូមិ​ ស្មេីនឹង១០សង្កាត់​នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវចាកចេញឡើងគោករកកន្លែងសុវត្ថិភាព ដោយសង់ខ្ទមប្រក់តង់ស្នាក់នៅបណ្ដោះអាសន្ន៕ . សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print