ធ្លាក់យន្តហោះដឹកអ្នកដំណើរនៅនេប៉ាល់ រកឃើញសាកសព ៤២នាក់ក្នុងចំណោម ៧២នាក់

ចែករំលែក៖

មកទល់ពេលនេះ ក្រុមជួយសង្គ្រោះរកមិនទាន់ឃើញ អ្នកដែល​នៅមានជីវិតនៅ​ឡើយ ក្នុងហេតុការណ៍រគ្រោះថ្នាក់ធ្លាក់យន្តហោះក្នុងប្រទេសនេប៉ាល់ ដោយក្នុងចំណោមអ្នកដំណើរ និងក្រុមអាកាសយានិក ៧២នាក់ ទើបតែរកឃើញសាកសព ៤២ នាក់តែប៉ុណ្ណោះ ហើយក្នុងនោះមានកុមារ ៦នាក់។

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា យន្តហោះមួយគ្រឿងដែលមានផ្ទុកមនុស្សសរុបចំនួន ៧២នាក់ បានធ្លាក់នៅឯប្រទេសនេប៉ាល់ នាថ្ងៃអាទិត្យនេះ ហើយក៏​មិនទាន់ច្បាស់ថា មានអ្នកដែលរួចរស់ជីវិតពីហេតុការណ៍នេះ​ ដែរឬយ៉ាងណានោះទេ ខណៈដែលសាកសពមនុស្សមួយចំនួន ត្រូវយកបានពីក្នុងយន្តហោះ។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines បានឱ្យដឹងថា មានអ្នកដំណើរ ៦៨នាក់ និងក្រុមសហសេវិក ៤នាក់ នៅលើយន្តហោះនោះ ហើយប្រតិបត្តិការជួយសង្រ្គោះ កំពុងតែប្រព្រឹត្តទៅ។ បន្ទាប់ពីយន្តហោះខាងលើប្រភេទ ATR 72 បានធ្លាក់នៅចន្លោះអាកាសយានដ្ឋាន ប៉ូខារ៉ា (Pokhara) ចាស់ ហើយនិងអាកាសយានដ្ឋានថ្មី ស្ថិតនៅ ភាគកណ្តាលប្រទេសនេប៉ាល់។
យោងតាមអាជ្ញាធរនេប៉ាល់ បានឱ្យដឹងថា ជាបឋមសាកសពមនុស្សសរុបចំនួន ១៦នាក់ ត្រូវយកចេញមកបានពីក្នុងយន្តហោះ។ ដោយឡែក កាលពីខែឧសភា ឆ្នាំ២០២២ មនុស្ស ២២នាក់បានបាត់បង់ជីវិតទាំងអស់ នៅពេលយន្តហោះមួយគ្រឿង របស់អាកាសចរណ៍នេប៉ាល់ Tara Air បានធ្លាក់៕ ដោយធីរីណា

...

រូប​ថត​ : saostar.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print