លោកវរសេនីយ៍ឯក ជឹម ស៊ីថា ដឹកនាំ​មន្រ្តីចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចផ្ទះដោយសារជំនន់ទឹកភ្លៀង នៅតាមសណ្តស្ទឹងព្រែកត្នោត ចំនួន ១០សង្កាត់

ចែករំលែក៖

ភ្នំពេញ​៖​ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ​ បានដឹកនាំកម្លាំង នៃអធិការដ្ឋាន​នគរបាលខណ្ឌដង្កោ​ ចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចផ្ទះដោយសារជំនន់ទឹកភ្លៀង នៅតាមសណ្តស្ទឹងព្រែកត្នោត ចំនួន ១០សង្កាត់ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោ មាន២៩ភូមិ (ចំនួន ៩៥៣ខ្នងផ្ទះ ១០២៦គ្រួសារ មនុស្ស៤០៣៥នាក់ ផ្លូវបេតុង១៤ខ្សែ វត្ត០២ មណ្ឌលសុខភាព០២ សាលាសង្កាត់០២ និងប៉ុស្តិ៍នគរបាលរដ្ឋបាល០២)

សូមជម្រាបថា​ ជំនន់ទឹកភ្លៀង នៅតាមសណ្តស្ទឹងព្រែកត្នោត ចំនួន ១០សង្កាត់ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោនេះ​ រួមមាន៖ សង្កាត់សាក់សំពៅ ០៦ភូមិ, សង្កាត់ស្ពានថ្ម ០៥ភូមិ, សង្កាត់ក្រាំងពង្រ ០៣ភូមិ, សង្កាត់គងនយ ០៣ភូមិ, សង្កាត់ទៀន ០៣ភូមិ, សង្កាត់ព្រែកកំពឹស ០៣ភូមិ, សង្កាត់ជើងឯក ០២ភូមិ, សង្កាត់ព្រៃស ០២ភូមិ, សង្កាត់ដង្កោ ០១ភូមិ,សង្កាត់ព្រៃវែង ០១ភូមិ។

...

សូមរម្លឹកដែរថា ទឹកស្ទឹងព្រែកត្នោតបានចាប់ផ្ដើមឡើងខ្លាំងនៅថ្ងៃទី១២ ខែមករា ប៉ុន្តែមិនបានឡើងពេញប្រៀបស្ទឹងភ្លាមៗនោះឡើយ រហូតមកដល់វេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ស្រាប់តែឡើងយ៉ាងគំហុកពេញច្រាំងនិងហៀរចូលលិចលំនៅដ្ឋានប្រជាពលរដ្ឋតែម្តង ហើយក៏ត្រូវបានអាជ្ញាធរខណ្ឌដង្កោ រួមទាំងកម្លាំនគរបាលខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌ ចុះជួយអន្តរាគមន៍ទប់ទឹកតែម្តង ហើយគិតមកត្រឹមព្រឹកថ្ងៃទី១៦មករានេះ កំពស់ទឹកបានស្រកចុះប្រមាណ២តឹកហើយ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print