តុលាការខេត្តកំពង់ស្ពឺផ្តន្ទាទោសអតីតផ្កាយ២ យោធា សូយ ចាន់សឿន ដាក់ទោស៣ ឆ្នាំអនុវត្តក្នុងពន្ធនាគារ១ឆ្នាំ៦ខែ រឿងហិង្សាលើស្រ្តីឈ្មោះ ឌួង ហេម៉ាលីស

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ សំណុំរឿងអតីតផ្កាយ២យោធាឈ្មោះ សូយ ចាន់សឿន ដែលរងនូវបណ្តឹងរបស់ស្ត្រីម្នាក់ឈ្មោះ ឌួង ហេម៉ាលីស ប្តឹងពីករណី.ប្រើអំពើហិង្សាយដោយចេតនាមានស្ថានទម្ងន់ទោស និងចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ត្រូវបានតុលាការសាលាដំបូងខេត្តកំពង់ស្ពឺ លើកយកមកបើកសវនាការជំនុំជម្រះក្តីរួចរាល់ហើយ ហើយបានប្រកាសសាលក្រមជាសាធារណៈ ដោយបានផ្តន្ទោសលើជនជាប់ចោទផងដែរ ។ សាលាដំបូងខេត្តកំពង់ស្ពឺបានបើកសវនាការជំនុំជម្រះក្តីជាសាធារណៈក្នុងសំណុំរឿង កាល ពីថ្ងៃទី៧ ខែមិថុនា ថ្ងៃទី២៦ ខែតុលា និងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២ ២ ដោយចំពោះមុខជនជាប់ចោទឈ្មោះ សូយ ចាន់សឿន ហៅ ទេស ចាន់សឿន ឬហៅ វ៉ា ចំពោះមុខដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ឌួង ហេម៉ាលីស ក្រោយពេលសវនាការតុលាការបានប្រកាសក្រមនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ។
សម្រេច ៖
១.ឲ្យជនជាប់ចោទឈ្មោះ សូយ ចាន់សឿន ឬ ទេស ចាន់សឿន ហៅ វ៉ាភេទប្រុស អាយុ៤៨ ឆ្នាំ រួចផុតពីបទ.បង្ខាំងមនុស្សដោយខុសច្បាប់ ប្រព្រឹត្តនៅក្រុងតាខ្មៅខេត្តកណ្តាល នឹងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ។
២.ផ្តន្ទាទោសឈ្មោះ សូយ ចាន់សឿន ឬ ទេស ចាន់សឿន ហៅ វ៉ា ភេទប្រុស អាយុ៤៨ ឆ្នាំ ដាក់ទោសពន្ធកំណត់រយៈពេល៣ ឆ្នាំ តែទោសនេះអនុវត្តក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ ៦ខែ ទោសនៅសល់ពីនេះព្យួរធម្មតា និងពិន័យជាប្រាក់ចំនួន ៦.០០០.០០០ រៀល ពីបទ.ហឹង្សាដោយមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដែលបទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាតិមាត្រា ១០៦ មាត្រា ១០៧ មាត្រា ១០៨ និងមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ។
៣.សាលក្រមតម្រូវឲ្យជនជាប់ចោទឈ្មោះ សូយ ចាន់សឿន ឬទេស ចាន់សឿន ហៅ វ៉ា ភេទប្រុស អាយុ៤៨ ឆ្នាំ សងសំណងថ្លៃការព្យាបាលរបួសជាទឹកប្រាក់ចំនួន ១០ ០០០ ម៉ឺន (១ម៉ឺនដុល្លា រអាមេរិក) ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ឌួង ហេម៉ាលីស តាមបញ្ញតិមាត្រា ៣៥៥ នៃក្រមនីតិវិធព្រហ្មទណ្ឌ ។
សាលក្រមនេះបើកផ្លូវទុកសិទ្ធិឲ្យភាគីទាំងពីរ ប្តឹងឧទ្ធរណ៍ក្នុងរយៈពេលដែលច្បាប់កំណត់ (ពោលគឺកំណត់១ខែ បើមិនមានការប្តឹងផ្តល់ទេ សាលក្រមនិងចូលជាស្ថាពរ) ។
ដូច្នេះមកដល់ពេលនេះមិនទាន់ដឹងថា ដើមបណ្តឹងរដ្ឋប្បវេណីប្តឹងឧទ្ធរណ៍ឬមិនប្តឹងទេ ប៉ុន្តែបើតាមប្រភពព័ត៌មានពីមិត្តភក្តិអ្នករាប់អានជនរងគ្រោះ បានបង្ហើបឲ្យដឹងថា សាលក្រមនេះ ប្រហែលជាជនរងគ្រោះប្តឹងឧទ្ធរណ៍បន្តទៀត ដោយជំទាស់ទៅលើការសម្រេចទី១.ទម្លាក់ការចោទប្រកាន់ពីបទ.បង្ខាំងមនុស្សដោយខុសច្បាប់ និងទី២.សំណងរដ្ឋប្បវេណីតិចតួចបំផុត មិនអាចសងថ្លៃការព្យាបាលស្នាមរបួស និងខាតបង់ពេលវេលា តាមការទាមទារជម្ងឺចិត្តនោះទេ ព្រោះជនរងគ្រោះនៅមិនទាន់ទទួលបាននូវភាពយុត្តិធម៍ឡើយ ។

អង្គហេតុសំណុំរឿងខាងលើនេះត្រូវបានគេដឹងថា លោក តុប ឈុនសុង ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា​នេះ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន ឈោ្មះ សូយ ចាន់សឿន ឬ ទេស ចាន់សឿន ហៅ វ៉ា ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិ​ខ្មែរ តួនាទី​នាយ​រង​ទីចាត់​ការ​អភិវឌ្ឍ អគ្គបញ្ជាការ​ដ្ឋាន នៃ​ក្រសួង​ការពារ​ជាតិ ។ ក្នុង​ដីកា​បន្ត​ថា ឈោ្មះ សូយ ចាន់សឿន ត្រូវ​បាន​តុលាការ ចោទ​ប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បង្ខាំង​ដោយ​ខុស​ច្បាប់ ប្រព្រឹត្ត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២១ បទល្មើសព្រហ្មទណ្ឌ និង​ទោស​ដែល​មាន​ចែង​ក្នុង​មាត្រា​ ២១៨ និង​មាត្រា ២៥៣ ចំណុច​១ នៃ​ក្រម​ព្រហ្មទណ្ឌ ។

...

ឈ្មោះ សូយ ចាន់សឿន ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ ២០២១ និង​នាំ​ខ្លួន​ទៅ​ពន្ធនាគារខេត្ត​កំពង់ស្ពឺ ។ ការ​សម្រេច​ឃុំ​ខ្លួន​នេះធ្វើ​ឡើង​តាម​ពាក្យ​បណ្តឹង​របស់ឈ្មោះ ឌួង ហេម៉ាលីស ភេទស្រី អាយុ៤១ ឆ្នាំ មុខរបរ ពាណិជ្ជករ ​ដែល​បាន​ដាក់ពាក្យ​បណ្តឹង​ចូល​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ខែ​មករា ឆ្នាំ ២០២១ ។ ក្នុង​ពាក្យ​បណ្តឹង​បាន​រៀប​រាប់​ថា កាល​ពី​វេលា​ម៉ោង ១០ និង​៣០​នាទី ព្រឹកថ្ងៃទី ២២ ខែ​មករា ឆ្នាំ​២០២១ នៅ​ក្នុង​រថយន្ត ដែល​កំពុងជិះតែ​ពីរ​នាក់​លើ​ដង​ផ្លូវ​ស្ថិត​នៅ​ចំណុច​ម្តុំ​រង្វង់​មូល​តាខ្មៅ ទី​រួម​ខេត្ត​កណ្តាល ឈ្មោះ សូយ ចាន់សឿន បាន​វាយ​ដំនាង​ខ្ញុំ និង​បាន​ដក​កាំភ្លើងខ្លីភ្នង់​គំរាម​មិន​ឱ្យ​ខ្ញុំ​ស្រែក និង គំរាម​បាញ់​បំបាក់​ជើង​និង​បាញ់​សម្លាប់ តាម​ផ្លូវ រហូត​ទៅ​ដល់​ខេត្ត​កំពង់ស្ពឺ ស្ថិត​នៅ​ភូមិ​ចំការ​ចេក ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ។ ព្រម​ទាំង​បាន​ចាប់​បង្ខាំង​នាង​ខ្ញុំ ទុក​នៅ​ផ្ទះ​កូន​ចៅ​របស់​គាត់ឈ្មោះ ស្រី សម្បត្តិ ដែល​មាន​តួនាទី​ជានាយ​ស្ដីទី​ការិយាល័យ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃ​ក្រសួង​ការពារជាតិ រហូត​ដល់​វេលា​ម៉ោង៧​យប់ ថ្ងៃ​ខែ​ឆ្នាំ​ដដែល ទើប​មាន​សមត្ថកិច្ចនគរបាល​ចុះ​មក​អន្តរាគមន៍​ រំដោះ​នាង​ខ្ញុំ​ចេញ​ពី​ផ្ទះ​ដែល​បាន​បង្ខាំង​នាង​ខ្ញុំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print