ក្រសួង​ការងារ​​ ចេញ​សេចក្តីជូនដំណឹងស្តីពីការបង់វិភាគទានសម្រាប់គាំទ្រការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC)

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​លោកបណ្ឌិត​ អ៉ិត​ សំហេង​ រដ្ឋមន្ត្រីក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​១៦​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពីការបង់វិភាគទានសម្រាប់គាំទ្រការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC)។

ជាក់ស្ដែង​នៅក្នុង​សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់ថា៖​ យោងអនុស្សរណៈនៃការយោគយល់គ្នារវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សមាគម រោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិខាងការងារ ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ រោងចក្រផលិតផលធ្វើដំណើរនិងកាបូប ដែលមិនមែនជាសមាជិកសមាគម រោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលត្រូវបានប្តូរឈ្មោះទៅជា “សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ត្រូវបង់វិភាគទានប្រចាំឆ្នាំសម្រាប់គាំទ្រការអនុវត្ត គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

វិភាគទានត្រូវគណនាជាប្រចាំឆ្នាំនិងបង់ដោយផ្អែកលើអត្រា ០,៥៥ដុល្លារអាម៉េរិក សម្រាប់កម្មករ និយោជិតម្នាក់ក្នុងមួយឆ្នាំនៃរោងចក្រនីមួយៗ ផ្អែកលើស្ថិតិចំនួនកម្មករនិយោជិតក្នុងខែធ្នូ ឆ្នាំកន្លងទៅ។

ក្នុងន័យនេះ រោងចក្រផលិតផលធ្វើដំណើរ និងកាបូប ដែលមិនមែនជាសមាជិកសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា (TAFTAC) ដែលមានបំណងក្លាយជាសមាជិក គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ត្រូវធ្វើការបង់វិភាគទានសម្រាប់គាំទ្រការអនុវត្តគម្រោង នេះតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយត្រូវបង់ទៅក្នុងគណនីធនាគារ។

បន្ទាប់ពីធ្វើការបង់វិភាគទានរួចរាល់ សូមផ្ញើជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នូវឯកសារ ដូចខាងក្រោម៖

បញ្ជីឈ្មោះកម្មករនិយោជិតសរុបនៃរោងចក្រនីមួយៗ ផ្អែកលើស្ថិតិក្នុងខែធ្នូ ឆ្នាំកន្លងទៅ បង្កាន់ដៃបង់ប្រាក់ ដែលចេញដោយធនាគារ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ នឹងចេញលិខិតបញ្ជាក់ការបង់វិភាគទានជូនរោងចក្រសាមី បន្ទាប់ពីបានផ្ទៀងផ្ទាត់ចំនួនកម្មករនិយោជិតត្រឹមត្រូវ។ បន្ទាប់ពីទទួលបានលិខិតបញ្ជាក់នេះ រោងចក្រសាមី ត្រូវធ្វើការចុះបញ្ជីជាមួយគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ដោយផ្ទាល់ ឬ តាមរយៈ គេហទំព័រ https://portal.betterwork.org/OnlineRegistration។ សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនង មកលេខទូរសព្ទ (87 525 656។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសេចក្តីសង្ឃឹមយ៉ាងជឿជាក់ថា លោក លោកសី ដែលជាម្ចាស់ ឬនាយករោងចក្រផលិតផលធ្វើដំណើរនិងកាបូបដូចបានបញ្ជាក់ខាងលើនឹងអនុវត្តតាមសេចក្ដី ជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕ដោយ​៖ស​ហការី

...

ខាងក្រោមនេះ​មានសេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​៖

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print