អ្នកជំនាញនៃគេហទំព័រ 19FortyFive បានចង្អុលបង្ហាញតំបន់ក្តៅចំនួន ៥ នៅលើពិភពលោកដែលមានហានិភ័យនៃការផ្ទុះឡើងនៃជម្លោះយោធានៅឆ្នាំ 2023 ប្រសិនបើភាពតានតឹងមិនត្រូវបានគ្រប់គ្រងបានល្អ។ នៅឆ្នាំ 2022 ពិភពលោកបានឃើញជម្លោះដ៏ធំបំផុតចាប់តាំងពីសង្គ្រាមត្រជាក់ ជម្លោះរុស្ស៊ី-អ៊ុយក្រែន។
នៅដើមឆ្នាំ 2023 អ្នកជំនាញនៃគេហទំព័រ 19FortyFive បានចង្អុលបង្ហាញកន្លែងដែលមានហានិភ័យនៃការផ្ទុះជម្លោះសង្គ្រាមនៅឆ្នាំនេះ។
ខែកុម្ភៈឆ្នាំ 2022 រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើទីក្រុងមូស្គូ ក៏ដូចជាការបង្កើនជំនួយយោធាដល់ទីក្រុងគៀវ។ សង្រ្គាមបានជះឥទ្ធិពលយ៉ាងខ្លាំងលើឆាកអន្តរជាតិ ដោយនាំមកនូវជម្លោះដែលកំពុងឆាបឆេះអស់ជាច្រើនទសវត្សរ៍មកដល់ចំណុចកំពូល។ នេះគឺជាតំបន់ចំនួន៥ដែលអ្នកសង្កេតការណ៍ភ័យខ្លាចការផ្ទុះឡើង (ឬអូសបន្លាយ) ជម្លោះយោធានៅឆ្នាំនេះ។
រុស្ស៊ី-អ៊ុយក្រែន រាលដាលដល់ណាតូ
ការព្រួយបារម្ភដែលថារុស្ស៊ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនហាក់ដូចជាបានធ្លាក់ចុះចាប់តាំងពីរដូវក្តៅឆ្នាំ 2022 នៅពេលដែលជម្លោះបានឈានចូលទៅក្នុងដំណាក់កាលនៃសង្គ្រាម។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃភាពតានតឹងនៅតែមានការព្រួយបារម្ភ ខណៈដែលរុស្ស៊ីចង់ទទួលបានលទ្ធផលនៅលើ
សមរភូមិ ហើយអ៊ុយក្រែនអាចនឹងចាត់វិធានការប្រកបដោយហានិភ័យ ដើម្បីឈានទៅរកការទម្លាយ ដោយសារតែការភ័យខ្លាចនៃអរិភាពអូសបន្លាយ។
លោកបណ្ឌិត Robert Farley និពន្ធនាយកនៃ 19FortyFive បានអធិប្បាយថា “ការពង្រីកសង្រ្គាមទៅកាន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) គឺមិនទំនងទេ ប៉ុន្តែអាចធ្វើទៅបាន។ ការប្រើប្រាស់អាវុធនុយក្លេអ៊ែរបស់រុស្សី នៅតែជារឿងមិនអាចទៅរួចនោះទេ”។
ទោះបីជារដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden និងសម្ព័ន្ធមិត្តបានធ្វើសកម្មភាពដោយប្រុងប្រយ័ត្នដើម្បីជៀសវាងការកើនឡើងក៏ដោយ ក៏លោកខាងលិចមិនបានគិតគូរពីរឿងនេះដែរ។ ដូច្នេះហើយវាអាចទៅរួចដែលទីក្រុងគៀវ ឬទីក្រុងមូស្គូមានឆន្ទៈក្នុងការទទួលយកហានិភ័យ ដើម្បីជំរុញឱ្យជម្លោះកើតឡើងនាពេលខាងមុខ។
ច្រកសមុទ្រតៃវ៉ាន់
ការព្រួយបារម្ភអំពីលទ្ធភាពនៃជម្លោះយោធានៅច្រកសមុទ្រតៃវ៉ាន់បានថយចុះបន្តិចក្នុងប៉ុន្មានខែកន្លងមកនេះ ដោយសារតែស្ថានភាពជំងឺរាតត្បាត COVID-19 នៅក្នុងប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងឆ្លងកាត់ច្រកសមុទ្រ នៅតែមានភាពធំធេង។
យោងតាមអ្នកជំនាញ ប្រសិនបើជម្លោះយោធាផ្ទុះឡើងនៅច្រកសមុទ្រ វាទំនងជានាំឱ្យមានការចូលរួមពីសហរដ្ឋអាមេរិក និងភាគច្រើនទំនងជាជប៉ុន ដែលជាហេតុបង្កឱ្យមានសង្រ្គាមអំណាច។
ប្រទេសក្រិក – ទួរគី
ពាក់ព័ន្ធនឹងការពិភាក្សារបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ស្តីពីជម្លោះរុស្ស៊ី-អ៊ុយក្រែន គឺជាវិបត្តិដ៏ក្ដៅគគុករវាងសមាជិកទាំងពីរនៃសម្ព័ន្ធភាពខ្លួនវា គឺក្រិក និងទួរគី។
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំង ដែលភាគច្រើនដោយសារតែគោលនយោបាយការបរទេសដ៏រឹងមាំពីទីក្រុងអង់ការ៉ា និងបញ្ហាផ្ទៃក្នុងនៃរដ្ឋបាលរបស់ប្រធានាធិបតីទួរគី Recep Tayyip Erdogan ។
ឧបទ្វីបកូរ៉េ
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ភាពតានតឹងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងបានកើនឡើងជាលំដាប់ជាមួយនឹងសកម្មភាព “បង្កហេតុ” ពីទីក្រុងព្យុងយ៉ាង និងការឆ្លើយតបដោយពាក្យសម្តីពីទីក្រុងសេអ៊ូល។ អ្នកជំនាញនិយាយថា កូរ៉េទាំងពីរកំពុងតែបង្ហាញពីភាពអត់ធ្មត់នឹងគ្នា។
ភាពតានតឹងទាំងនេះមិនមែនជារឿងថ្មីទេ ប៉ុន្តែត្រូវបានរារាំងដោយសង្រ្គាមត្រជាក់ និងសណ្តាប់ធ្នាប់អន្តរជាតិសេរីក្រោយសង្រ្គាមត្រជាក់។ ឧបសគ្គទាំងពីរនេះបានរលាយបាត់ ឬកំពុងចុះខ្សោយ រហូតដល់ទីក្រុងព្យុងយ៉ាងអាចគិតពី “ឱកាស” ដើម្បីធ្វើសកម្មភាព ហើយទីក្រុងសេអ៊ូលមានអារម្មណ៍មិនចេះអត់ធ្មត់។
ព្រំដែនចិន-ឥណ្ឌា
ការប៉ះទង្គិចគ្នាតាមព្រំដែនរវាងឥណ្ឌា និងចិនបានបន្តកើតមានក្នុងរយៈពេលមួយឆ្នាំកន្លងទៅ។ ភាគីទាំងសងខាងមិនបង្ហាញសញ្ញានៃការថយក្រោយឡើយ ទោះបីតំបន់ទាំងនេះគ្រាន់តែជាទឹកដីតូច និងគ្មានមនុស្សរស់នៅក៏ដោយ។
រហូតមកដល់ចំណុចនេះ វាមិនទំនងថាជម្លោះណាមួយទាំងនេះនឹងវិវត្តទៅជាជម្លោះសកលនោះទេ ប៉ុន្តែសង្រ្គាមនៅអ៊ុយក្រែនបានបង្ហាញឱ្យយើងឃើញថាជម្លោះយោធានៅតែអាចកើតមាន ទោះបីជាមានការខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក៏ដោយ។ ដូច្នេះ ការរក្សាសន្តិភាពទាមទារជំនាញគ្រប់គ្រងការកើនឡើងនៃសម័យសង្រ្គាមយ៉ាងប្រុងប្រយ័ត្ន៕ ដោយធីរីណា
រូបថត : plo.vn