នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ បន្ទាប់ពីធ្វើសកម្មភាព ( ឆក់ទូរស័ព្ទដៃ)

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ជំនាញ. ( ឆក់ទូរស័ព្ទដៃ)នៅក្នុងរាជធានីភ្នំពេញ ត្រូវនគរបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១២”០០នាទីនៅចំនុចបណ្តោយ ផ្លូវ៩០៧ កែងផ្លូវ១០៣(ផ្សារសាំហាន់)ក្រុម៤ ភូមិបាក់ទូក សង្កាទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

-ជនរងគ្រោះឈ្មោះចេង វិទូ ភេទប្រុស អាយុ៣១ឆាំ្ន មុខរបរកម្មករ មានទីលំនៅក្រុមហ៊ុនការរ៉េម ភូមិទួលពពែ ផ្លូវ៥៩៨ សងា្កត់ទួលសងែ្ក២ ។

*ជនសង្ស័យចំនួន០១នាក់
១-ឈ្មោះ ឈឹម សារ៉ាវុធភេទប្រុស អាយុ២៨ឆ្នាំមុរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិមិត្តភាពសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ឃាត់ខ្លួន ។
*សំភារៈដកហូតរួមមាន:
– ម៉ូតូ០១គ្រឿងម៉ាកហុងដាC125ពណ៌ខ្មៅស្លាកលេខភ្នំពេញ 1GV.4506 (របស់ជនសង្ស័យ .ឈឹម សារ៉ាវុធ) ។
+ទូរស័ព្ទ ចំនួន០១គ្រឿង
_ម៉ាកOPPO A31 (របស់ជនសង្ស័យ ) ។
*សំភារៈបាត់បង់មាន:
_ទូរស័ព្ទ០១គ្រឿងម៉ាកVIVO v20s ។

-លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះកំពុង បើកម៉ូតូផាស្អាប់ដឹកការ៉េមអោយក្រុមហ៊ុនចេញពីផ្លូវ៥៩៨ ភូមិទួលពពែ សងា្កត់ទួលសងែ្ក២ មកឈប់ដាក់ការ៉េមអោយម៉ូយនៅផ្លូវខាងកើតផ្សារសាំហាន់ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ០១គ្រឿងម៉ាកសង់ពណ៍ខ្មៅមកឈប់ក្បែរ រួចធើ្វសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះទុកនៅលើម៉ូតូផាស្អាប់ នៅចំណុចកើតហេតុខាងលើ បានសំរេចហើយក៍ជិះម៉ូតូរត់គេចខ្លួនត្រូវ ជនរងគ្រោះស្រែកចោរៗផ្អើលឆោឡោផ្អើលដល់អ្នកជិតខាង កំលាំងសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ជនសង្ស័យ០១នាក់
ចំណែកជនសង្ស័យ០១នាក់ទៀតយកទូរស័ព្ទជនរងគ្រោះរត់គេចខ្លួនបាត់ ។

...

ចំពោះមុខអធិការដា្ឋនបន្តស្រាវជ្រាវរកបក្ខពួក+ទូរស័ព្ទជនរងគ្រោះ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕ ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print