ក្រសួង​កសិកម្ម​៖​ ឧបករណ៍នេសាទថ្នងមូល ឬប្រម នៅតែពេញនិយមប្រើប្រាស់ នៅតាមបណ្តោយដងស្ទឹងពោធិ៍សាត់

ចែករំលែក៖

 

ភ្នំពេញ​៖​ យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​២០​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​៖​ ឧបករណ៍នេសាទថ្នងមូល ឬប្រម នៅតែពេញនិយមប្រើប្រាស់ នៅតាមបណ្តោយដងស្ទឹងពោធិ៍សាត់។

ក្រសួង​កសិកម្ម​ បានឱ្យដឹងទៀតថា​ អ្នកនេសាទប្រើប្រាស់ឧបករណ៍នេះ ដើម្បីចាប់ប្រភេទត្រីចម្រុះ ដែលធ្វើចរាចរផ្លាស់ទីចេញពីបឹងទន្លេសាប ចាប់ពីពាក់កណ្តាលខែកក្កដា ដល់ចុងខែកញ្ញា។

សូមជម្រាបថា​ ឧបករណ៍នេសាទ «ថ្នងមូល ឬប្រម» គឺជាឧបករណ៍នេសាទផលិតឡើងពីស៊ុមឫស្សីរាងមូល ឬពងក្រពើ សម្រាប់បំពាក់សំណាញ់ ដូចមានរូបភាពបង្ហាញស្រាប់។ ទំហំ និងរូបរាងនៃស៊ុមរបស់ថ្នង មានភាពខុសប្លែកគ្នាទៅតាមអ្នកប្រើប្រាស់ចង់បាន។ វាមានប្រវែងសរុប ប្រហែល ៣ម៉ែត្រ។

...

គួរបញ្ជាក់ថា​ អ្នកនេសាទប្រើប្រាស់ថ្នងមូលនេះ នៅតាមច្រាំងទន្លេ ស្ទឹង ព្រែកខណៈពេលដែលមានទឹកជំនន់រដូវវស្សា ហូរចេញ ឬចូល ដើម្បីចាប់ប្រភេទត្រីចម្រុះ ដែលធ្វើចរាចរផ្លាស់ទីទៅខ្សែទឹកខាងលើ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print