សាច់ញាតិយំស្លុតស្មារតី.!! ខណ:បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការជ្រុលបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង​ បណ្ដាលឲ្យស្លាប់មួយរំពេច

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងយ៉ាងលឿន​ និងមិនប្រយ័ត្នបានជ្រុលបុករថយន្តកុងតឺន័រកំពុងឈប់លេីចំណីផ្លូវរៀបចំទម្លាក់អីវ៉ាន់ពីក្រោយពេញទំហឹង បណ្ដាលឱ្យផុងខ្លួនជាប់មួយរថយន្តនិងម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែង​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសាច់ញាតិមកទ្រហោយំសោកស្ដាយជនរងគ្រោះ​ កាលពីវេលាម៉ោង ៩​ និង ២០នាទីយប់ថ្ងៃសុក្រ​ ទី២០​ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ៣១៧ កែងនិង៥៧២ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
​ សពជនរងគ្រោះមានឈ្មោះ​ រ៉េន សំណាង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅម្ដុំផ្សារទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ​ ខណ្ឌឬស្សីកែវ ។ និងមានស្រុកកំណើត នៅឯស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ សណ្ដោងទូរកុងតឺន័រ​ ក្បាលពណ៌ទឹកប្រាក់​ ពាក់ផ្លាកលេខភ្នំពេញ3D-5752ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១៧​ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ​ រថយន្តខាងលេីក៏បានឈប់ចតនៅមុខឃ្លាំង ដោយមិនបានដាក់ស្លាកសញ្ញាសម្គាល់ឲ្យបានត្រឹមត្រូវនោះទេ ដោយរង់ចាំកម្មករមកទម្លាក់អីវ៉ាន់ចេញពីទូរកុងតឺន័រចូលឃ្លាំង ។ ខណៈមិនទាន់បានទម្លាក់អីវ៉ាន់ចេញពីទូកុងតឺន័រផង ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC- 125 ស៊េរីឆ្នាំ 2020 ពណ៌ខ្មៅពាក់ផ្លាកលេខ​ ស្វាយរៀង1O-5745ធ្វើដំណើរស្របគ្នាមកពីក្រោយយ៉ាងលឿន ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះបោកក្បាលនិងទូកុងតឺន័រស្លាប់ជាប់លើម៉ូតូយ៉ាងអាណោចអាធ៌ម ។
​ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម​ សាច់ញាតិជនរងគ្រោះបានមកដល់ក៏ស្រែកទ្រហោយំស្ទើសន្លប់បាត់បង់ស្មារតី ដោយបង្កមានការភ្ញាក់ហើយយ៉ាងខ្លាំងផងដែរ​ ។ ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ សហការជាមួយជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ដោយឡែកសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕

...

​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print