ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២០ ខែមករាឆ្នាំ២០២៣ វេលាម៉ោង១៥.៥០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីបើក និងលេងល្បែងសុីសងខុសច្បាប់ (លក់កន្ទុយលេខឆ្នោតវៀតណាម) នៅចំណុចមុខផ្ទះរបស់ឈ្មោះ សាំង ឈូករ័ត្ន ស្ថិតនៅភូមិតាមាស ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០១នាក់និងដកហូតវត្ថុតាងមួយចំនួន។
...
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕ ដោយ៖វណ្ណៈ