ទាហ៊ានណាតូ​ ៥ពាន់នាក់ធ្វើសមយុទ្ធជាប់ព្រំដែនរុស្ស៊ី

ចែករំលែក៖

នៅថ្ងៃទី​៦ ខែមិថុនា​ កម្លាំងទាហ៊ានណាតូប្រមាណ ​៥ពាន់នាក់បានចាប់ផ្តើមធ្វើសមយុទ្ធមានឈ្មោះថា Iron Wolf ឆ្នាំ​២០១៦ ជាប់ព្រំដែនប្រទេសរុស្ស៊ី។

នៅក្នុងដំណាក់កាលដំបូងនៃការធ្វើសមយុទ្ធដោយមានការចូលរួមពីម្ចាស់ផ្ទះ​ប្រទេសឡាតវៀ និងកម្លាំងទាហានការពារអាមេរិកនឹងប៉ូឡូញ ។ ចំណែកទាហ៊ានអាល្លឺម៉ង ដាណឺម៉ាក​ បារាំង​និងឡុចសែមបួរ​នឹងចូលរួមដំណាក់កាលទីពីរចាប់ផ្តើមនៅថ្ងៃទី​១២ ខែមិថុនា ឆ្នាំ២០១៦ ។

នេះជាលើកទីមួយដែលសមយុទ្ធ Iron Wolf 2016 មានកម្លាំងទាហានចូលរួមច្រើន ក៏ដូចជាសព្វាវុធទំនើបៗ។

រយៈពេលចុងក្រោយនេះណាតូតែងតែចូលរួមធ្វើសមយុទ្ធជាបន្តបន្ទាប់នៅតាមព្រំដែនប្រទេសរុសស្សីដែលជាសកម្មភាពធ្វើឲ្យរុស្ស៊ីព្រួយបារម្ភយ៉ាងខ្លាំង។

ប្រទេស​តំបន់​សមុទ្រ​បាល់​ទិ​ក​ដែល​បាន​ចូល​ជា​សមាជិក​ណា​តូ​ ​ ដូច​ជា​ Estonia​ ,​ Latvia​និង​ Lithuania​ បាន​ស្នើ​ដល់​សម្ពន្ធមិត្ត​យោធា​ណា​តូ​ដាក់​ពង្រាយ​កម្លាំងយោធា​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ដោយ​ប្រទេស​ទាំងនោះ​ព្រួយបារម្ភ​ពី​ការ​គំរាមកំហែង​ពី​ប្រទេស​រុ​ស្ស៊ី​។

លោក​ ខាត​ធឺ​ បញ្ជាក់​ថា​ ក្រោយ​ពេល​ទទួល​បាន​សំណើ​អង្គការ​ណា​តូ​បាន​ត្រៀមលក្ខណៈ​ដាក់​ពង្រាយ​៤​ កងពលតូច​នៅ​តាម​ប្រទេស​តំបន់​សមុទ្រ​បាល់​តិក​ និង​ប្រទេស​ប៉ូ​ឡូញ​។​ សារព័ត៌មាន ​The​ Wall​ Street​ Jounal ​បាន​ផ្សាយ​ថា​ ណា​តូ​នឹង​ដាក់​ពង្រាយ​កម្លាំង​ទាហាន​៤​ពាន់​នាក់​នៅ​ក្នុង​គម្រោង​ខាងលើ​ ។​

​លោក ​ខាត​ធឺ​ បាន​និយាយ​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​ថា​ គម្រោង​ខាងលើ​កំពុង​តែ​ពិភាក្សា​ ប៉ុន្តែ​លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ជុំវិញ​កិច្ច​ពិភាក្សា​នោះ​ទេ​ ។​

​មន្ត្រី​អា​មេ​រិ​កបាន​បញ្ជាក់​ថា​ គោលដៅ​របស់​អា​មេ​រិ​ក​នៅ​តំបន់​អឺរ៉ុប​គឺ​អនុវត្ត​ឲ្យ​បាន​ឆាប់រហ័ស​ក្នុង​ ការ​ជួយ​ដល់​សម្ព័ន្ធមិត្ត​ដើម្បីទប់ស្កាត់​សកម្មភាព​គំរាមកំហែង​ពី​រុ​ស្ស៊ី​ ។​ អា​មេ​រិ​ក​ក៏​បាន​បង្កើត​មូលនិធិ​ការពារ​ជាតិ​ដើម្បី​ហ្វឹកហ្វឺន​កម្លាំងយោធា​ក៏​ដូច​ជាស​កម្ម​ភាព​ធ្វើ​សមយុទ្ធ​របស់​ណា​តូ​។​

​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ខាត​ធឺ ​ទៅ​កាន់​ប្រទេស​អា​ល្លឺ​ម៉​ង់​ក្នុង​គោលដៅ​ជួប​ពិភាក្សា​ជាមួយ​មេបញ្ជាការ​កងទ័ព​ណា​តូ​និង​មេបញ្ជាការ​កងទ័ព​អា​មេ​រិ​ក​នៅ​ទីនោះ​ដើម្បី​ពិភាក្សា​ស្តី​ពី​ការ​ដាក់​ពង្រាយ​កម្លាំង​នៅ​អឺរ៉ុប​ខាងកើត​។​

​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នោះ​ដែរ​ក្រោយ​ពេល​អា​មេ​រិ​ក​ប្រតិកម្ម​ពី​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​បាន​ចូល​ឈ្លានពាន​តំបន់ បាល់​ទិ​ក​ ណា​តូ​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​កាន់​ទីនោះ​ដើម្បី​រារាំង​យន្តហោះ​រុ​ស្ស៊ី​។​

​រដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រទេស​ឡា​តវៀ​ បាន​ឲ្យ​ដឹង​ថា​ យន្តហោះ​ចម្បាំង​ណា​តូ​៥​គ្រឿង​បាន​ទៅ​កាន់​តំបន់​សមុទ្រ​បាល់​ទិ​ក​ដើម្បី​ការពារ​ដែនអាកាស​នៅ​ទីនោះ​។​ នៅ​ចុង​ខែមេសា​កន្លង​មក​យន្តហោះ​ចម្បាំង​ណា​តូ​បាន​ចូល​ទៅ​រារាំង​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​ដែល​ហោះ​ចូល​ដែនអាកាស​សមុទ្រ​បាល់​ទិ​ក​៕

1 (1)

1 (2)

ប្រែសម្រួល៖ សាធី 

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print