ហេតុការណ៍ផ្ទុះគ្រាប់បែកសម្តៅទៅលើរថយន្តប៉ូលិសកើតឡើងនៅជិតស្ថានីរថយន្តក្រុងក្នុងទីក្រុងអិស្តានប៊ូល ប្រទេសទួគី បណ្តាលឲ្យមនុស្ស ១១នាក់ស្លាប់និងរាប់សិបនាក់រងរបួស។ ប្រភពព័ត៌មានពីប្រទេសទួគីបានឲ្យដឹងថា អ្នកស្លាប់នោះមានប៉ូលិសចំនួន ៧នាក់ និងជនស៊ីវិល៤នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង៣៦នាក់ផ្សេងទៀតរងរបួសក្នុងករណីវាយប្រហារបំផ្ទុះគ្រាប់បែករថយន្ដក្រុងប៉ូលិសនៅទីក្រុងអ៊ីស្ដង់ប៊ុល។
គ្រាប់បែកបញ្ជាត្រូវបានចុចឲ្យផ្ទុះឡើងនៅពេលដែលរថយន្តក្រុងដឹកប៉ូលិសបើកបរកាត់តំបន់ដែលជាតំបន់មានភ្ញៀវទេសចរច្រើន និងជាតំបន់ ដែលមានចរាចរណ៍មមាញឹកខ្លាំងបំផុត ហើយនៅមិនទាន់មានក្រុមណាចេញមកអះអាង ទៅលើការវាយប្រហារមួយនេះនៅឡើយ ។
ក្រុមជួយសង្គ្រោះនិងសន្តិសុខបានទៅដលើកន្លែងកើតហេតុភ្លាមៗដើម្បីជួយគ្រប់គ្រងស្ថានភាពក្នុងពេលដែលនៅកន្លែងកើតហេតុមានភាពចលាចលខ្លាចមានការបំផ្ទុះថ្មីទៀតកើតឡើង។
រយៈពេលចុងក្រោយនេះទួគីរងការវាយប្រហារជាបន្តបន្ទាប់ពីក្រុមជ្រុលនិយមជនជាតិឃឺត ។ ក្រុមនេះបានបើកការវាយប្រហារពីលើកផ្សេងគ្នានៅទីក្រុងអែនការ៉ា សម្លាប់មនុស្សរាប់សិបនាក់ ។ កាលពីខែឧសភាក៏មានមនុស្ស៨នាក់ស្លាប់ដោយការបំផ្ទុះគ្រាប់បែកបង្កៃក្នុងរថយន្តផងដែរ៕
ប្រែសម្រួល៖ សាធី