ថ្ងៃនេះ ! បងប្អូនអញ្ជើញមកលេងកម្សាន្តឆ្នេរសមុទ្រក្រុងព្រះសីហនុច្រើនណាស់

ចែករំលែក៖

ខេត្តព្រះសីហនុ : នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ មាន

បងប្អូនជនរួមជាតិ ជាភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ បានអញ្ជើញមកលេងកំសាន្ដ នៅឆ្នេរសមុទ្រ ក្រុង-ខេត្តព្រះសីហនុ ច្រើនណាស់ ជាមួយនឹងការយកចិត្តទុកដាក់ សម្របសម្រួលចរាចរណ៍ ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ដោយកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ផ្ដល់ភាពសុខសាន្តជូនភ្ញៀវជាតិនិងអន្តរជាតិ។ 

ទោះជាយ៉ាងណាក៏ដោយ, អាជ្ញាធរបានសំណូមពរ សូមរក្សាអនាម័យឱ្យបានស្អាត វេចខ្ចប់សំរាម និងចោលក្នុងធុងសំរាម ។ ករណីមានអ្នកទារលុយថ្លៃកន្ទេល ថ្លៃកន្លែង សូមរាយការណ៍បន្ទាន់, ឆ្នេរសមុទ្រជាទីសាធារណៈ សម្រាប់បងប្អូនគ្រប់រូប ។

អាជ្ញាធរក៏បាន សូមជូនពរ ប្រកបដោយភាពសប្បាយរីករាយ។ 

សូមបញ្ជាក់ថា, ក្រុង- ខេត្តព្រះសីហនុ មិនត្រឹមតែត្រូវបានអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងនៅក្នុងក្រុងប៉ុណ្ណោះទេ។ តាមតំបន់ឆ្នេរសមុទ្រ ត្រូវបានរៀបចំឲ្យមានសណ្ដាប់ធ្នាប់ មានអនាម័យ មានកន្លែងអង្គុយលេង មានកន្លែងហែលទឹក មានទីតាំងចតយានជំនិះគ្រប់ប្រភេទ ក្នុងនោះអាជ្ញាធរបានយកចិត្តទុកដាក់បំផុត។ ដោយមិនអនុញ្ញាតឲ្យនរណាម្នាក់ យកកម្រៃផ្សេងៗ សម្រាប់ការមកកម្សាន្តតាមឆ្នេរសមុទ្ររបស់បងប្អូនប្រជាពលរដ្ឋ ទាំងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ។ ម្យ៉ាងវិញទៀត ! ភ្នំពេញ-ខេត្តព្រះសីហនុ មានផ្លូវល្បឿនលឿន ងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដោយចំណាយម៉ោងតិច និងប្រកបដោយសុវត្ថិភាព ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print