Liverpool កំពុងតែរៀបចំការដេញថ្លៃតារាឆ្នើម Jude Bellingham និងខ្សែបម្រើ Matheus Nunes

ចែករំលែក៖

អន្តរជាតិ ៖ ក្លិបហង្សក្រុម Liverpool កំពុងតែរៀបចំការដេញថ្លៃក្នុងតម្លៃទ្វេដងសម្រាប់តារាក្លិប Borussia Dortmund កីឡាករ Jude Bellingham និងខ្សែបម្រើ Matheus Nunes របស់ក្លិប Wolves នៅរដូវក្តៅនេះ ខណៈដែល Roberto Firmino អាចបន្តស្នាក់នៅ Anfield

ខ្សែបម្រើសញ្ជាតិអង់គ្លេស Bellingham បានក្លាយជាកម្មវត្ថុនៃការចាប់អារម្មណ៍ខ្ពស់នៅក្នុងក្លិបជាច្រើននៅទូទាំងទ្វីបអឺរ៉ុប ដោយក្លិReal Madrid, Manchester City និង Liverpool ត្រូវបានគេគិតថា ជាក្រុមនាំមុខគេសម្រាប់សេវាកម្មរបស់កីឡាករវ័យក្មេងរូបនេះ។

កីឡាករវ័យ១៩ឆ្នាំដែលបានលេងឱ្យក្រុមជម្រើសជាតិអង់គ្លេសនៅ World Cup 2022 ក្នុងប្រទេសកាតា នឹងក្លាយជាគោលដៅផ្ទេរកំពូលរបស់គ្រូបង្វឹកក្រុមហង្សក្រហមលោក Jurgen Klopp។ ក្រុម Dortmund នៃលីកកំពូល Bundesliga នៅតែមានទំនុកចិត្តថា ពួកគេអាចរក្សាតម្លៃខ្លួនខ្សែបម្រើ Jude Bellingham បាន បើទោះបីជាមានការចាប់អារម្មណ៍ពីក្លិបធំៗក្នុងពិភពលោកក៏ដោយ។

ចំណែកកីឡាករវ័យ២៤ឆ្នាំ Matheus Nunes បានទាក់ទាញការចាប់អារម្មណ៍ពីលោក Klopp បើទោះបីជាទើបតែមកដល់ Premier League ពី Sporting Lisbon ក្នុងតម្លៃ៣៨លានផោនក្នុងរដូវក្តៅ ហើយក៏ត្រូវបានលោក Pep Guardiola ថាជាកីឡាករល្អបំផុតមួយក្នុងពិភពលោកផងដែរ។

Liverpool នឹងមិនត្រឹមតែសម្លឹងមើលការធ្វើឱ្យក្រុមរបស់ពួកគេមានភាពស្រស់ស្រាយក្នុងអំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅបន្ទាប់ពីយុទ្ធនាការដ៏អាក្រក់មកទល់ពេលនេះប៉ុណ្ណោះទេ ប៉ុន្តែក៏អាចនឹងត្រូវរក្សាខ្សែប្រយុទ្ធ Roberto Firmino ឲ្យបន្តនៅជាមួយក្លិទៀតផងដែរ។

មានការរំពឹងទុកជាច្រើនជុំវិញអនាគតរបស់កីឡាករប្រេស៊ីលរូបនេះជាមួយនឹងកិច្ចសន្យារបស់គាត់ដែលនឹងត្រូវផុតកំណត់នៅរដូវក្តៅ។ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ Firmino កំពុងពឹងផ្អែកលើការបន្តកុងត្រាថ្មីរយៈពេលឆ្នាំ ទោះបីជាមានការផ្តល់ជូនពីក្លិប Saudia Arabia សម្រាប់តម្លៃខ្លួនរបស់គាត់ក៏ដោយ

...

(រូបភាព ៖ dailymail.com)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print