ខេត្តកំពង់ស្ពឺ៖ ក្មេងស្រីៗជិត១០នាក់
ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកអប់រំក្រោយពីពួកគេវៃតប់គ្នាទៅវិញទៅមកនៅចំណុចក្នុងវត្ត្តត្រពាំងក្រឡឹង ស្ថិតក្នុងភូមិក្រាំខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួវខេត្តកំពង់ស្ពឺ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកភ្នំស្រួចដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃ២៤ខែមករាឆ្នាំ២០២៣នេះថា កាលពីវេលាម៉ោង១នឹង៣០នាទីថ្ងៃទី២៣ខែមករាឆ្នាំ២០២៣ មានក្រុមក្មេងស្រីៗ២ក្រុមបានប្រើហិង្សាវៃគ្នាទៅវិញទៅមកបង្កភាពអនាធិបតេយ្យនៅក្នុងវត្តទើប
សមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនយកមកប៉ុស្តិ៍បានចំនួន៩នាក់។
ក្រោយពីធ្វើការសាកសួរក្មេងស្រីៗទាំង០៩នាក់ខាងលើរួច ពួកគេបានឆ្លើយសារភាពថា ខ្លួនពិតជាមានការជាប់ពាក់ពន្ធ័ និងករណីបង្កហិង្សាខាងលើពិតប្រាកដមែន។ពួកគេជាសិស្សរៀននៅសាលាវិទ្យាល័យហ៊ុនសែនភ្នំស្រួច ស្ថិតក្នុងភូមិ ក្រាំងខ្ជាយ ឃុំ តាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មូលហេតុ: មកពីមានទំនាស់ពាក្យសម្តី និងធ្លាប់ឌឺដងដាក់គ្នា សមត្ថកិច្ចយើងបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទាំង៩នាក់ខាងលើ ទៅស្នងការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី។
បច្ចុប្បន្នសមត្ថកិច្វកំពុងបន្តនីតិវិធីលើក្រុមក្មេងស្រីៗទាំនោះ៕ ដោយ៖ចន្ទ លីហ្សា