ក្នុង​រយៈពេល​ត្រឹមតែបី​សប្ដាហ៍​ នៃការចូលមកកាន់ក្នុងមុខតំណែងជាស្នងការ​ របស់លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ អគារប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ចំនួន០២កន្លែង​ ត្រូវ​បានចាប់ផ្ដេីមសាងសង់ថ្មី!

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅព្រឹក​ថ្ងៃ​អង្គារ៍​ ទី២៤​ ខែមករា​ ឆ្នាំ​២០២៣នេះ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ និងលោក​ ខេង​ ម៉េងឈុន​ អភិបាល​ នៃគណៈអភិបាលស្រុកព្រៃឈរ បានដឹកនាំកងកម្លាំងចូលរួមក្នុងពិធី​បញ្ចុះបឋមសិលា​ សាងសង់​អាគារប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​សូរសែន្យ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​ ដែលមានទំហំ​ ទទឹង​១១ម៉ែត្រ​ និងជម្រៅ​ ៩ម៉ែត្រ​ ដែលគ្រោងចំណាយថវិកាអស់ប្រមាណជិត​ 20,000$ (ពីរម៉ឺន​ដុលា្លរ​អាមេរិក​)​ ដោយទទួល​បានការឧបត្ថម្ភពី​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ និងឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ ។

ក្នុង​ឱកាសនោះដែរ​ លោកឧត្តមសេនីយ៍ស្នងការ​​ក៏បាននាំអំណោយដ៏ថ្លៃថ្លា​របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ ឧបត្ថម្ភ​ដល់÷

១-ឧបត្ថម្ភ​ថវិកាចំនួន​ 1000$ ដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសូរសែន្យ​ សម្រាប់ចាក់ដីបំពេញបន្ថែមក្នុងបវិវេណប៉ុស្តិ៍

២-​ជូនបច្ច័យតាជី​ យាយជីចំនួន៣០នាក់​ ក្នុង​ម្នាក់ៗ​ ​បច្ច័យ០១មុឺន​រៀល​ សារុង០១​ ផងដែរ​ ។

បន្ទាប់​មក​លោកឧត្តមសេនីយ៍ស្នងការ​​ និងសហការី​ បានបន្ដចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​ ដេីម្បី​ត្រៀមលក្ខណៈ​ចលនា​សាងសង់អាគារថ្មី​ជាបន្តទៀត​ ។

គួរបញ្ជាក់ផងដែរថា​ លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានចូលមកកាន់ក្នុងមុខតំណែងជាស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ កាលពីដេីមខែមករា​ នាពេលថ្មីៗ​កន្លងមកនេះ​ ។ បេីគិតមកដល់ពេលបច្ចុប្បន្ននេះ​ រយៈពេល​ត្រឹមតែ​ បី​សប្ដាហ៍​ គឺមិនដល់មួយខែផង​ អាគារប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ចំនួន​០២កន្លែង​ បាននឹងកំពុងចាប់ផ្ដើម​សាងសង់ថ្មី​÷

១-ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទួលព្រះឃ្លាំង​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​

២-ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​សូរសែន្យ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​​

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការកសាងអគាររប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងនេះឡើង ដើម្បីជួយសម្រួលដល់ការបំពេញការងាររបស់កងកម្លាំងនគរបាលឱ្យកាន់តែមានភាពងាយស្រួល ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

...

លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំដល់ លោកមេប៉ុស្តិ៍ កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងត្រូវខិតខំអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនឱ្យល្អប្រសើរ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាពិសេស ក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសផ្សេងៗ បានទាន់ពេលវេលា ដោយផ្ដល់នូវភាពកក់ក្ដៅ និងបង្កើននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ មកលើកម្លាំងសមត្ថកិច្ចរបស់យើង៕ ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print