អនុវត្ត​ដីកាចាប់ខ្លួន​ពិរុទ្ធជន​ម្នាក់​តាម​ដីកា​តុលាការ​ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ និង​សមគំនិត​

ចែករំលែក៖

​ខេត្ត​បាត់ដំបង​៖​ ពិរុទ្ធជន​ម្នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ស្រុក​ថ្មគោល​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ ស្ថិត​នៅ​ចំណុច​ភូមិ​កៀន​កែស​១​ ឃុំ​គោក​ឃ្មុំ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ ដោយអនុវត្ត​​ដីកា​របស់​តុលាការ​ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ និង​សមគំនិត​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅល្ងាចថ្ងៃ​អង្គារ​ទី​២៤​ ខែមករា​ ឆ្នាំ​២០២៣។

ប្រភព​ដដែល​បន្តថា​ លោក​វរសេនីយ៍ទោ​ សេង​ លុ​ច​ ជា​អធិការ​ស្រុក​ថ្មគោល​ កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ សហការ​ជា ​មួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ កាលពីព្រឹកថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​០៩​និង​៣០​នាទី​ បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន​លេខ​ ០៥/២៣​ ដ​.​ប​.​ខ​ ចុះ​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០២៣​ របស់​ព្រះរាជអាជ្ញា​រង​ ទុ​ត​ វី​នី​ត​ សាលាដំបូង​ខេត្តបាត់ដំបង​ ដែល​បង្គាប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន​ពិរុទ្ធជន​ម្នាក់​ឈ្មោះ​ ស៊ា​ង​ ទន្សាយ​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ រស់នៅ​ភូមិ​កៀន​កែស​១​ ឃុំ​គោក​ឃ្មុំ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ ពី​បទ​ រំលោភ​លើ​ទំនុកចិត្ត​ និង​សមគំនិត​ ប្រព្រឹត្ត​នៅ​ភូមិ​រំចេក​៤​ សង្កាត់​រតនៈ​ ក្រុង​-​ខេត្តបាត់ដំបង​ កាលពី​អំឡុង​ខែមករា​ ឆ្នាំ​២០២២​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​ខ្លួន​ពិរុទ្ធជន​ខាងលើ​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print