នារីស្រស់ស្អាតម្នាក់បើករថយន្តMazda បត់ឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុកម៉ូតូកំពុងឈប់ស្តុបបណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

​ ភ្នំពេញ​ ៖​ នារីស្រស់ស្អាតម្នាក់បើករថយន្តម៉ាកMazda មួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុកម៉ូតូកំពុងឈប់ស្តុបបណ្តាលឲ្យរងការខូចខាត​ កាលពីវេលាម៉ោង ១១ យប់ថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២៣ នៅត្រង់ចំណុចការ៉ាស់សាំងតេលា តាមដោយផ្លូវ ៥៩៨ កែងនឹងផ្លូវបេតុង ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

​ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញ​ បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC-125 ពណ៌ខ្មៅស៊េរីឆ្នាំ 2019 ពាក់ផ្លាកលេខកំពង់ធំ1L-8334ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពី ត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់ចាំភ្លើងស្តុប ខណ:នោះក៏មានរថយន្តម៉ាកMazdaមួយគ្រឿងពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ2AF-6938បើកបរដោយនារីស្រស់ស្អាតម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥៩៨ ទិសដៅពីកើតទៅលិច បានបត់ឆ្វេងដៃឆ្លងផ្លូវក៍ជ្រុលបុកម៉ូតូចំពីមុខពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

...

​ ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាក្រោយមកភាគីខាងរថយន្តបានចេញសំណងចំនួន ២០០ដុល្លារទៅឲ្យខាងភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print