សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យល្មមបញ្ចប់សកម្មភាពអ្នកកាសែតលើស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យល្មមបញ្ចប់សកម្មភាពអ្នកកាសែតលើស្ពានជ្រោយចង្វារ ដែលជាសកម្មភាពមួយខុសឆ្គងមិនអាចទទួលយកបាន។
សម្តេចតេចជោ បានជំរុញឱ្យឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហៅអ្នកកាសែតOnlineទាំងអស់ ទៅទទួលការអប់រំបន្ថែម ចៀសវាងការកើតឡើងបាតុភាពផ្សេងៗនៅក្នុងសង្គម ដូចករណីអ្នកកាសែតOnlineម្នាក់ ដែលហួងហែងរឿងសកម្មភាពចរាចរណ៍លើស្ពានជ្រោយចង្វារកាលពីពេលថ្មីៗនេះ។
ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសឱ្យបញ្ចប់សកម្មភាពវែកញែកគ្នាលើបណ្តាញសង្គមFacebook ពាក់ព័ន្ធសកម្មភាពលើស្ពានជ្រោយចង្វារជម្លោះរវាងអ្នកកាសែត Online និងអ្នកធ្វើដំណើរ និងសកម្មភាពគ្រូកាត់សក់សិស្ស ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គ្រូ និងសិស្ស មិនខុសពីឪពុកម្តាយ និងកូននោះទេ។ សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យមានការដាក់ពិន័យលើសិស្សដោយភាពសមស្រប ចៀសវាងការកាត់សក់សិស្សកណ្តាលចំណោមសិស្សក្នុងថ្នាក់ដូច្នេះ ។ បើមិនត្រូវតាមស្តង់ដារសាលា ត្រូវឱ្យពួកគេទៅកាត់ ឬកាត់ឱ្យ ព្រោះគ្រូក៏មានកន្ត្រៃត្រង់ដឺដែរនោះ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ខណៈ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន៣២៣២នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ៕

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print