សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំចាប់ផ្តើមដឹកនាំប្រទេសចាប់តាំងពីមានប្រជាជន៥លាននាក់រហូតដល់១៧លាននាក់ និងនៅតែចង់បន្តមើលពលរដ្ឋដល់ ២០លាននាក់

ចែករំលែក៖

ភ្នំពេញ : ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន៣២៣២នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចាប់ផ្តើមដឹកនាំប្រទេស ចាប់តាំងពីមានប្រជាជន៥លាននាក់ រហូតបច្ចុប្បន្ននេះមានប្រជាជន១៧លាននាក់។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេច ចង់មើលឃើញប្រជាជនកើនឡើងដល់២០លាននាក់។ សម្តេចបានបន្តថា ក្នុងរយៈពេលប្រមាណ២០ឆ្នាំទៀត ប្រជាជនខ្មែរយើងអាចនឹងកើនឡើងដល់២០លាននាក់ហើយ។

សម្ដេចបានបញ្ជាក់ថា សម្ដេចបានរួមរស់នៅមើលថែពលរដ្ឋខ្មែរតាំងពីមានតែជាង ៥លាននាក់ រហូតដល់ ១៧លាននាក់ពេលបច្ចុប្បន្ន និងនៅតែចង់បន្តមើលពលរដ្ឋដល់ ២០លាននាក់។
សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វិធានការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតែវិធានការចាំបាច់ ដែលយើងត្រូវរក្សាឱ្យបានខ្ជាប់ខ្ជួន ទោះករណីឆ្លងប្រចាំថ្ងៃ ស្ថិតក្នុងកម្រិតតិចតួចយ៉ាងណាក៏ដោយ។ សម្តេចបញ្ជាក់ថា «កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ»។

សម្តេចតេជោ អរគុណដល់កិច្ចខិតខំប្រឹងប្រែង និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់កូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំង និងអនុវត្តនូវវិធានការនានា រហូតឈានដល់កម្ពុជាអាចបើកដំណើការសេដ្ឋកិច្ច និងសង្គមឡើងវិញ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print